មហោស្រពស្ទឹងសង្កែ នឹងត្រូវដាក់ជាមណ្ឌលសម្រាកព្យាបាលអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃពុធ ទី12 ខែឩសភា ឆ្នាំ2021 ម៉ោង 2:20 នាទី ល្ងាច


ខេត្តបាត់ដំបង! នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោក ផេង សិទ្ធី អភិបាលក្រុង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមនឹងប្រធាន អនុប្រធានពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យនិងរៀបចំ(មហោស្រពស្ទឹងសង្កែ) ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង ដើម្បីត្រៀមជាមណ្ឌលសម្រាកព្យាបាល អ្នកវិជ្ជមានកូវីដ-១៩ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា! រដ្ឋបាលខេត្តបានជ្រើសយកសាលមហោស្រពស្ទឹងសង្កែនេះដើម្បីរៀបចំត្រៀមទុកជាមុន ធ្វើជាមណ្ឌលព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដោយសារទីតាំងនេះមានវិសាលភាពធំទូលាយ
មានប្រព័ន្ធអគ្គីសនី មានប្រព័ន្ធទឹក មានបន្ទប់អនាម័យក្នុងអគារ និងក្រៅអគារស្រាប់ និងអាចរក្សាគម្លាតឆ្ងាយពីគ្នាបាន ហើយប្រជាពលរដ្ឋអាចធ្វើចរាចរណ៍តាមដងផ្លូវជុំវិញទីនេះបាន ដោយមិនអនុញ្ញាត្តិឲ្យអ្នកក្រៅចូល និងមិនឲ្យអ្នកខាងក្នុងចេញក្រៅបាននោះទេ ។

ម្យ៉ាងវិញទៀតទីតាំងនេះ វាស្ថិតនៅជិតនឹងមន្ទីរពេទ្យបង្អែកខេត្តផងដែរ ដោយឧបករណ៍ប្រើប្រាស់របស់មន្ទីរពេទ្យ គឺមិនអាចដឹកយកមកទីតាំង(មហោស្រពស្ទឹងសង្កែ )នេះបានទេ ប្រសិនបើមានករណីឬមានបញ្ហាអ្វី ( អ្នកជម្ងឺធ្ងន់) យើងអាចចល័តទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម