រថយន្តដឹកទឹកកកបុកជាមួយរថយន្ត lexusធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងព្រោះតែ,,,,,,,,

ព័ត៌មានសង្គមថ្ងៃសុក្រ ទី08 ខែកញ្ញា ឆ្នាំ2023 ម៉ោង 11:49 នាទី ព្រឹក

បន្ទាយមានជ័យ៖រថយន្តដឹកទឹកកកពោធិ៍វាលបុកជាមួយរថយន្តលុចស៊ីសRX.300បណ្តាលធ្លាក់ផ្លូវទាំង២គ្រឿងមាន១គ្រឿងក្រឡាប់ផ្ញាជើងឡើងបណ្តាលស្រាលកើតឡើងនៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាត់លេខ៥ស្ថិតភូមិ.ឃុំកូប ស្រុកអូរជ្រៅ។

អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់លុចស៊ីសRX.300ពាក់ផ្លាក់លេខភ្នំពេញ2M.6597 បានបើកករក្នុងទិសដៅកើតមកលិច ហើយមានរថយន្តដឹកទឹកកកពាក់ផ្លាក់លេខភ្នំពេញ3D.4500បានបើកបរបញ្ច្រាស់ទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿបានបុកពេញទំហឹងបណ្តាលធ្លាក់ផ្លូវទាំង២គ្រឿងហើយមានរថយន្តលុចស៊ីសRX.300ក្រឡាប់ផ្ញាជើងឡើងបណ្តាលរបួសស្រាល។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ បានចុះមកពិនិត្យប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយរថយន្តធុនធំដឹកទឹកកកពោធិ៍វាលបានឡើងវ៉ាទៅបុកជាមួយរថយន្តលុចស៊ីពេញទំហឹងបណ្តាលធ្លាក់ផ្លូវរថយន្តលុចស៊ីសក្រឡាប់ផ្ញាជើងឡើងលើ និងរថយន្តដឹកទឹកកកបានធ្លាក់ផ្លូវខាងស្តាំដៃដែលមកពីក្រុងសិរីសោភ័ណទិសដៅទៅក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុក្ខនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕ 

ព័ត៌មានទាន់ហេតុការដោយ លោកហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម