មនុស្សប្រុសស្រី៥នាក់ស្លាប់ និង រងរបួសធ្ងន់ក្នុងករណីដាច់ធ្លាក់ជណ្តើរយោងក្នុងការដ្ឋានកំពុងសាងសង់ នៅខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី20 ខែឩសភា ឆ្នាំ2022 ម៉ោង 5:49 នាទី ល្ងាច

(ព្រះសីហនុ)៖ យ៉ាងហោចណាស់ណាស់មានមនុស្សប្រុសស្រីចំនួន០៤នាក់ស្លាប់…និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទហេតុ ដាច់ធ្លាក់ជណ្តើរយោង ពីជាន់ទី១០ជាងមកជាន់ផ្ទាល់ដី ។

ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយវិថីបូរីកម្មករ(ផ្លូវសេតេ) ចំណុចក្នុងការដ្ឋានកំពុងសាងសងមួយកន្លែង នៅទល់មុខ កាសុីណូ យ៉ាព័ណរ ដែលស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមកម្មករសំណង់បាននាំគ្នាជិះជណ្តើរយោងដោយខ្សែររ៉ត់ ឡើងទៅធ្វើការនៅជាន់ទី១២ ក្រោយមកបានដាច់ខ្សែរ៉ត់ធ្លាក់មកជាន់ផ្ទាល់ដី បណ្តាលឲ្យមានបុរសចំនួន០៣នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងមានបុរសម្នាក់ និងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ (ត្រូវជាប្តីប្រពន្ធនិងគ្នា) ពេលទៅដល់មន្ទីរពេទ្យ ស្ត្រីជាប្រពន្ធក៏បានស្លាប់តែម្តង ។
សមត្ថកិច្ចបញ្ជាក់ឈ្មោះ ជនរងគ្រោះខាងលើរួមមាន៖
១.ឈ្មោះ វល្លី ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់) ។
២.ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុ(ស្លាប់) ។
៣.ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ(ស្លាប់) ។
៤.ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ
បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ 888(ស្លាប់) ។
៥.រងរបួសធ្ងន់ ឈ្មោះ ហេង សីហា អាយុ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង សង្គ្រោះនៅមន្ទីរពេទ្យ ។

ដោយឡែកសាកសព ទាំង៤នាក់ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរងចាំធ្វើកោសល្យវិច្ច័យតាមជំនាញរួច និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមពៃណី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម