ខ្លាំងមែន.!ជំលោះដីធ្លីរវាងលោកឧកញ្ញ៉ា លឹម ហ៊ុយឡេង និង លោកស្រី ខូវ ប៉ោស៊ាង ស្ទើកើតជាអំពើហឹង្សា ដោយសា….

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី31 ខែសីហា ឆ្នាំ2021 ម៉ោង 1:55 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុ បានសម្តែងក្តីបារម្មណ៍យ៉ាងខ្លាំងខណះពេល ពួកគាត់ឈ្នះក្តី៣សាលា តែពុំមានសិទ្ឋលើដីដែលពួកគាត់ឈ្នះ ស្របពេលដែលភាគីអ្នកចាញ់ក្តីបែជាមកហាមឃាត់នឹងទាមទាអោយ បញ្ឈប់សកម្មភាពសាងសង់របងរហូតស្ទើតែក្លាយជាអំពើហឹង្សាទៅហើយ ដោយភាគីអ្នកចាញ់ក្តីទាមទាមន្ត្រីជំនាញ ចុះមករកនិយាមការទីតាំងភាគីឈ្នះក្តី

 

តំណាងភាគីឈ្នះក្តី បានបង្ហាញទស្សនៈថា រឿងគួរឲ្យចម្លែកទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ ដែលពួកគាត់ ឈ្នះក្តី ទៅលើឧកញ៉ាម្នាក់តាំងពីសាលាដំបូងខេត្តរហូតដល់ តុលាការកំពូល ប៉ុន្តែ ពលរដ្ឋនៅតែមិនមានសិទ្ធិគ្រប់គ្រងដីដដែល ជាក់ស្ដែងទំនាស់របស់លោកស្រី ខូវ ប៉ោស៊ាង ជាមួយនឹងលោកឧកញ៉ា លឹម ហ៊ុយឡេង ដែល លោកស្រីបានឈ្នះក្តី តាំងពីសាលាដំបូងខេត្តព្រះសីហនុរហូតដល់តុលាការកំពូល ដោយសាលដីកាតុលាការកំពូលលេខ ១៦៥ចុះថ្ងៃទី០៦ខែ សីហា ឆ្នាំ ២០២០បាន សម្រេចនិង បង្គាប់ឲ្យលោកឧកញ៉ា លឹម ហ៊ុយ ឡេង និង ប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ លេខ ក្រុង.ខេត្តព្រះសីហនុ ទៅឲ្យលោក ស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ប៉ុន្តែរ សាលដីកា តុលាការកំពូលនោះ មិនត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធអនុវត្តតាមនោះឡើយ ដោយចាត់អោយតំណាង ដឹកនាំកំលាំងស៊ីវិលមក មកហាមឃាត់ មិនអោយរូបគាត់សាងសង់អ្វីទាំងអស់ រហូតប្រឈមដាក់គ្នា ស្ទើកើតជាអំពើហឹង្សាទៅហើយ។

 

ជុំវិញបញ្ហារវិវាទទំនាស់ដីធ្លីខាងលើនេះលោកជា តារាតំណាង លោក ឧកញ៉ា លឹម ហ៊ុយ ឡេង បានទទួលស្គាល់ថា«លោកពិតជាចាញ់ក្តី លោកស្រីខូវ ប៉ោស៊ាង ប្រាកដ មែន ហើយលោក ក៏មិនប្រឆាំងជាមួយនិង អំណាច សាលដីកា របស់តុលាការកំពូលនោះដែរប៉ុន្តែរដីរបស់លោកគឺជាដីមាន បណ្ណ័កម្មសិទ្ធិស្របច្បាប់ដែល កសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវហើយ បច្ចុប្បន្នបណ្ណ័កម្មសិទ្ធិទីតាំងដីនោះនៅតែ ជាកម្មសិទ្ធិរបស់លោកឧកញ្ញ៉ាដ៏ដែល» ដូចនេះ ភាគីរបស់លោកស៊ុំស្នើទៅភាគីឈ្នះក្តី ត្រូវរងចាំមន្ត្រីជំនាញចុះមករកនិយាមការព្រុំព្រទល់ដីជាមុនសិន ទើបអាចសាងសង់របងបាន បើពុំដូចនោះទេ គឺភាគីលោក មិនអនុញ្ញាត្តិជាដាច់ខាត។

 

ទាក់ទិនទៅនឹងការស្នើស៊ុំនេះផងដែរភាគីលោកស្រីខូវប៉ោស៊ាងបានបញ្ចាក់អះអាងថា ចំពោះបញ្ហាការស្នើស៊ុំនេះក៏ជាចំនុចដែលភាគីលោកចង់បានដែរ កន្លងមក«លោកក៏បានស្នើស៊ុំទៅកាន់មន្ត្រីសុរិយោដីខេត្តចំនួន២ដងរួចមកហើយដែរ ប៉ុន្តែភាគីលោកពុំបានទទួលការឆ្លើយតបឡើយ ដូចនេះភាគីលោកចាំបាច់ត្រូវតែសាងសង់ ព្រោះភាគីលោកអនុវត្តន៏តែទៅតាមអំណាចសាលដីការតុលាការកំពូលតែប៉ុណ្ណោះ»

 

ពាក់ព័ន្ឋទៅនឹង ចំនុចដែលភាគីវិវាទ តាំងពីរនេះ ចង់បាន ហើយភាគីឈ្នះក្តី អះអាងថា បានស្នើស៊ុំមន្ត្រីជំនាញសុរិយោដីចំនួន០២ដងរួចហើយតែពុំមានចំលើយ បណ្តាញសារព័ត៌មាន ពុំអាចស៊ុំការបំភ្លឺពីលោក ចេង ស្រុង ប្រធានមន្ទីសុរិយោដីខេត្តបាននៅឡើយទេដោយលោក ព្យាយាមពុំលើកទូរស័ព្ទរបស់លោកដែលមានលេខ០១២ ៨៥១១០៤។ ប៉ុន្តែបើទោះជាយ៉ាងណាក្តី បណ្តាញសារព័ត៌មាន ស្វាគមន៏ជានិច្ចរាល់ការបកស្រាយ នៅពេលក្រោយ ប្រសិនបើនេះ លោកប្រធានមន្ទីសុរិយោដី មានការមមាញឹកក្នុងកិច្ចការផ្សេងៗ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម