រថយន្តម៉ាកន៏សាន់បើកគៀរ៉ឺម៉ក រងរបួសធ្ងន់

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែសីហា ឆ្នាំ2023 ម៉ោង 3:56 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ÷យ៉ាងហោចណាស់ក៏មាន បុរសម្នាក់រង របួស ធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ រថយន្តម៉ាកនីសាន់មិនចាំស្លាកលេខ បើកគៀររ៉ឺម៉ក កាលពីវេលាម៉ោង ១. ៣០នាទីរសៀលថ្ងៃទី 23 ខែសីហាឆ្នាំ 2023 តាមកំណត់ផ្លូវ ជាតិ លេខ៥ស្ថិតក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ្ឌខេត្ត បន្ទាយ មានជ័យ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ បើយោងតាមប្រភព បឋមពីកន្លែងកើតហេតុបានអីដឹងថាជនរងគ្រោះមានឈ្មោះ បង ឡុង ជើងភ្លើង មានអាយុ៣៤ ឃុំទឹកថ្លាសង្កាត់ទឹកថ្លាក្រុង សិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ  បានជិះម៉ូតូសង់សេរីចាស់ ធ្វើដំណើរ ពីលិច តែ កើត ស្របទិសគ្នាជាមួយរថយន្ត បង្ករម៉ាកនីសាន់ មួយបាំង កន្លះ ពណ៌ ទឹកប្រាក់ បានបើកគៀររ៉ឺម៉ក ដឹកសម្ភារះបណ្តាលអោយ រ៉េចង្កូត ធ្លាក់ ប្រឡាយរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅ សង្គ្រោះប ន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។

     លោក ជាង រតនា មេរងផ្នែកចរាចរណ៍ បានចុះមកដល់ទី តាំង ចំណុច កើតហេតុរួចក៏បានឲ្យប្រពន្ធ យកម៉ូតូត្រឡប់ ទៅផ្ទះ វិញ ដើម្បី នឹងទៅមើលថែសុខភាពគ្រួសារនៅឯមន្ទីរពេទ្យជាបន្ត។ អត្តបទ និង រូបភាពដោយ លោកៈ ហ៉ីង ចាន់ថន ៈបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម