រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្ស២នាក់រងរបួស ស្រាលម្នាក់នឹងធ្ងន់ម្នាក់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី22 ខែកក្កដា ឆ្នាំ2023 ម៉ោង 10:42 នាទី ព្រឹក

រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្ស២នាក់រងរបួស ស្រាលម្នាក់នឹងធ្ងន់ម្នាក់

ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្ស២នាក់រងរបួស ស្រាលម្នាក់នឹងធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវឯករាជ្យ កាលពីវេលាម៉ោង2:30 នាទីយប់ ថ្ងៃ សៅរ៍ ទី 22 ខែ កក្កដា ឆ្នាំ 2023 ត្រង់ចំណុច ផ្លូវកែងបទច្រក់ចូលអាចារ្យហួង(ឆ្ពោះទៅអូរតែសុខា)ស្ថិតនៅភូមិ...សង្កាត់ 3ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានឱ្យភ្នាក់ងារសារព័ត៌sntvbreaking newsដឹងថា មុនពេលកើតហេតុបានឃើញរថយន្តមួយគ្រឿងពណ៌ស ម៉ាក Visto ពាក់ស្លាក់លេខ ភ្នំពេញ 2AH-0093 ដំណើរមានទិសដៅពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA Wave ពាក់ស្លាកលេខ ព្រះសីហនុ 1F-1633 មានទិសដៅពីលិចទៅកើតក៏ជ្រុលទៅបុក គ្នាជាមួយរថយន្ដពេញទំហឹងបណ្តាលអោយជនរងរបួសស្រាលម្នាក់នឹងធ្ងន់ម្នាក់។ តាមប្រភពដ៏ដែលបានបន្តទៀតថា អ្នកបើកបររថយន្ដដោយជនជាតិចិនភេទប្រុសមិនមានរងរបួសទេ ភាគីខាងម៉ូតូបើកបរដោយបុរស2នាក់ បើកបរក្នុងស្ថានភាពស្រវឹង ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូនៅហ្នឹងកន្លែង។

ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានវាស់វែងធ្វើកំណត់ហេតុរួច ក៏បានយករថយន្តនឹងម៉ូតូដែរជាវត្ថតាំងទាំងពីទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមនិតិវិធី។ សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម