ម៉ូតូពីគ្រឿងប្រលះគ្នាកណ្តាលរាត្រី យ៉ាងចាស់ដៃ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់.!

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:24 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូពីរគ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្ដាលអោយបុរសម្នាក់រងរបួសបាក់ជើងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:០៨នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១ តាមបណ្តោយផ្លូវ បុរីគុជអាសុី ស្ថិត ភូមិ២ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេប្រទះឃើញមានម៉ូតូមួយគ្រឿងម៉ាក់CLICK ពណ៌ស ស្លាកលេខ ប៉ៃលិន 1C-1122 បានជិះ បញ្ច្រាស់ទិសគ្នាពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះគ្នាជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកអាសង់ឌ្រីមពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1I-3459ពណ៌ខ្មៅ បណ្ដាលអោយរងរបួសជើងធ្ងន់ធ្ងរ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើ(888) ។

ភ្លាមៗនោះបើតាមការបញ្ជាក់ពីសមត្ថកិច្ចបានថ្លែងប្រាប់SNTVថា ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការ សម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយពុំចង់មានរឿងវែងឆ្ងាយនាំខាតពេលវេលា«សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»៕
(ដោយ៖ សោម ភ័ក្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម