ក្រសួងសុខាភិបាល ព្រមានបិទមន្ទីរពេទ្យណា ដែលនៅតែចេញវេជ្ជបញ្ជាសរសេរដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែធ្នូ ឆ្នាំ2020 ម៉ោង 2:18 នាទី ល្ងាច

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រយៈកាលកន្លងមក ក្រសួងបានសង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការចេញវេជ្ជបញ្ជាតាមកុំព្យួទ័រ។ ទន្ទឺមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួង ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យួទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។

96562180_140670830881893_7983884388360257536_n
ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនព្រមគោរពទៅតាមការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងហ្មឹងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះ និងធ្វើការផាកពិន័យប្រាក់ចំនួន ៥ ០០០ ០០០រៀល តាមការប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងសុខាភិបាល ឬដកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឲ្យព្យាបាលអ្នកជំងឺតទៅទៀតឡើយ៕

photo_2020-12-25-11.52.18

18425296_808262306002814_4723265975696269276_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម