ព្រះសង្ឃពីរអង្គត្រូវបានរងរបួស តៃកុងម៉ូតូដឹកព្រះសង្ឃម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ......ដោយ...ក្ដីសង្វេគណាស់...

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:04 នាទី ល្ងាច

 

ព្រះសង្ឃពីរអង្គត្រូវបានរងរបួស តៃកុងម៉ូតូដឹកព្រះសង្ឃម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ......ដោយ...ក្ដីសង្វេគណាស់...

ខេត្តព្រះសីហនុ÷វេលាម៉ោងប៉ុន្មានដល់ព្រឹកថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ព្រះសង្ឃពីរអង្គត្រូវបានរងរបួស បុរសម្នាក់ដឹកព្រះសង្ឃត្រូវបានស្លាប់ក្រោមកងរថយន្តភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានរថយន្តដឹកដីមួយគ្រឿង គាម៉ូតូដឹកព្រះអង្គដែលគង់ធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍ នេះបានកើតឡើងនៅ នៅស្តុបក្បែរបន្ទាយកងរាជអាវុធហត្ថស្ថិតក្នុងភូមិ5 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញករណីកើតហេតុនេះផងដែរបើយោងតាមប្រភពបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងដឹកព្រះសង្ឃនិមន្តមកពីទីខាងកើតឆ្ពោះមកទិសខាងលិចរហូតមកដល់ចំណុចផ្លូវស្តុបក្បែរបន្ទាយកងរាជអាវុធហត្ថម៉ូតូក៏បានបត់ស្ដាំខណៈពេលនោះក៏មានរថយន្តដឹកដីបើកស្របទិសមកទន្ទឹមហើយបានបត់ស្ដាំដូចគ្នា បណ្ដាលឲ្យគាម៉ូតូចូលក្នុងរថយន្តកិនព្រះសង្ឃបណ្ដាលឲ្យលោករងរបួសដែលជិះនៅខាងក្រោយអ្នកដែលដឹកព្រះអង្គស្លាប់ភ្លាមៗតែម្ដង។ភ្លាមនោះគេឃើញតៃកុងរថយន្តបានឈប់រថយន្តកន្លែងកើតហេតុហើយបានគេចខ្លួនបាត់ស្រមោល។

ជុំវិញករណីនេះផងដែរគេពុំទាន់ទទួលបានអត្តសញ្ញាណដែលបានស្លាប់និងជនបង្កនៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុនិងបានប្រគល់សព្វស្វែងរកសាច់ញាតិ និងវត្ថុតាងបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីអនុវត្តទៅតាមនីតិវិធី។
https://t.me/Nyvarnni

អត្ថបទដោយលោកនី វ៉ាន់នីន  087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម