អធិការក្រុង-ស្រុក និងប៉ុស្តិ៍រដ្ឋបាលចំណុះអោយស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត ទទួលស្បៀង និង​ភេស​ជ្ជ:​ ​បន្ថែមទៀត

ព័ត៌មានសង្គមថ្ងៃពុធ ទី30 ខែមិថុនា ឆ្នាំ2021 ម៉ោង 3:22 នាទី ល្ងាច

ខេត្តព្រះសីហនុៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការ​យក​​ចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការ​ន​គរ​បាលខេត្ត តាមរយះផែនការងារភស្តុភារ​ និងហិរញ្ញវត្ថុ​ បញ្ជូន​ស្បៀង​ និងភេសជ្ជ:​ បន្ថែម​ទៀត ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និង​ប៉ុស្តិ៍រដ្ឋបាល។

យោងតាមPage ផ្លូវការរបស់ឯកឧត្តម ជួន ណារិន្ឋ បានអោយ​ដឹង​ថានៅព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​នេះ​ ឯកឧត្តម​ បាន​ឲ្យ​ផែន​ការងារភស្តុភារ​ និងហិរញ្ញវត្ថុ​ បញ្ជូនស្បៀង​ និងភេសជ្ជ:​ បន្ថែម​ទៀត ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​ ជាពិសេស​អធិ​ការ​ក្រុងកោះរ៉ុង​ ដើម្បីចែកជូនដល់នគរបាលដែល​ឈរជើង​ការ​ពារ​សុវត្ថិ​ភាព​ សន្តិសុខ​ និងការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩​ ។

​ +ស្បៀង​ និងភេសជ្ជៈ​ រួមមានៈ -​ អង្ករ​ ចំនួន​ ៥៥បាវ​ (ខ្នាត​ ៥០គីឡូ)

​ -​ មី​ ចំនួន​ ៩០កេសតូច-​ ភេសជ្ជ:​ ចំនួន​ ៤៤កេស-​ នំកញ្ចប់​ ចំនួន​ ៣០កេស-​ ទឹកបរិសុទ្ធ​ ចំនួន​ ១២០កេស-​ ទឹកត្រី​ ចំនួន​ ៣៥យូរ

​ -​ ទឹកស៊ីអ៊ីវ​ ចំនួន​ ៣៥​យូរ​

ចូលរួមឲបាន៣ការពារនិង៣កុំ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម