បុរសពីរនាក់ត្រូវបានដេកស្ដូកស្ដឹងនៅតាមបណ្ដោយផ្លូវក្រោយពីលាន់ឮសូរផាំង។

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:01 នាទី ព្រឹក

បុរសពីរនាក់ត្រូវបានដេកស្ដូកស្ដឹងនៅតាមបណ្ដោយផ្លូវក្រោយពីលាន់ឮសូរផាំង។

ខេត្តព្រះសីហនុ : ម៉ូតូពីរគ្រឿងបុកគ្នាចំពីមុខបានបណ្ដាលឱ្យភាគីទាំងសង់ខាងរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់យកទៅសម្រាប់ព្យាបាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ : ៥១នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ 4 ស្ថិតក្នុងសង្កាត់លេខ 1 ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានប្រាប់ថាគាត់ឮសូរសំឡេងលាន់លើផាំងគាត់ក៏បានស្ទុះចេញមកក្រៅក៏ឃើញម៉ូតូពីរគ្រឿងបះជើងច្រង៉ាងនៅនឹងផ្លូវថ្នល់មនុស្សពីរនាក់ទៀតដេកស្ដូកនៅនឹងកន្លែងកើតហេតុ ។ តាមប្រភពដដែលបានបញ្ជាក់មកទៀតថាម៉ូតូម៉ាក iconពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1AS-8802ប្រហែលជាបើកមកពីកើតទៅលិចឆ្ពោះទៅផ្ទះរបស់គាត់ ព្រោះផ្ទះគាត់នៅជិតផ្សារឃ្លាំងលើមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿងទៀតម៉ាក់ Honda dream c125 ពណ៌ក្រហមពាក់ស្លាកលេខបាត់ដំបង1AH-1484ទំនងបញ្ច្រាសទើសគ្នា។បានបង្កឲ្យម៉ូតូទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូiconរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសម្រាកព្យាបាល ម្ចាស់ម៉ូតូហុងដាឌ្រីមត្រូវបងប្អូនដឹកយកទៅព្យាបាល។

ក្រោយពីកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានមកដល់ជួយសម្រួលចរាចរណ៍ធ្វើការវាស់វែងនិងលើកវត្ថុតាមទាំងពីរយកទៅរក្សាទុកនៅការិយាល័យផ្លូវគោករង់ចាំភាគីសងខាងទៅដោះស្រាយ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម