ឯកឧត្តម ឧបកនាយករដ្ឋមន្ត្រី ជា សុផារ៉ា: រាល់សំណង់សាងសង់លើដីរដ្ឋ ត្រូវទុកជាសម្បត្តិរដ្ឋ ពុំមានសំណងក្នុងការដោះដូរជាដាច់ខាត.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2021 ម៉ោង 5:31 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧបកនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា បងប្អូនប្រជាពលរដ្ឋណាដែលសាងសង់លំនៅដ្ឋានលើដីរដ្ឋ ហើយស្ថិតក្នុងគម្រោងអភិវឌ្ឃន៍របស់ខេត្ត ត្រូវចាត់ទុកជាសម្បត្តិរដ្ឋ ពុំមានសំណងក្នុងការដោះដូរឡើយ នេះបើយោងតាមប្រសាសន៏របស់ឯកឧត្តម នៅព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១ ក្នុងឪកាសចុះពិនិត្យសមិទ្ឋផល នា នាកំពុងស្ថាបនាក្នុងខេត្ត និងទីតាំងគម្រោងស្ថាបនាផ្លូវថ្មី មួយខ្សែរទៀត និង អាងប្រព្រិត្តកម្មទី៣របស់ខេត្តព្រះសីហនុ។

ថ្លែងក្នុងដំណើរចុះពិនិត្យសមិទ្ឋផល នា នា និងគម្រោងស្ថាបនាផ្លូវថ្មី មួយខ្សែរទៀត និង អាងប្រព្រិត្តកម្មទី៣ របស់ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៣កក្តដាឆ្នាំ២០២១ ឯកឧត្តម ឧបកនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញអោយរដ្ឋបាលខេត្តខិតខំបន្តទៀតក្នុងការអភិវឌ្ឍន៏នូវហេដ្ឋារចនាសម្ព័ន្ឋ នា នា ដោយផ្តោតទៅលើគុណភាពជាចម្បង ដើម្បីសាកសម្យជាទីក្រុងពហុបំណងដ៏ទំនើប ព្រោះខេត្តព្រះសីហនុជាខេត្តមួយនៃភាគនារតីនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជាក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលអនាគត។ដោយឡែកចំពោះ ប្រជាពលរដ្ឋ ដែលបានសាងសង់លើចំណីអូរ ព្រែក របស់រដ្ឋ ហើយរងផលប៉ះពាល់ពីគម្រោងនេះ គឺពុំអាចផ្តល់សំណងជាដាច់ខាត ព្រោះរដ្ឋពុំមានលទ្ឋភាពក្នុងការផ្តល់សំណងនោះទេ គឺមានតែថវិការអភិវឌ្ឍន៏គម្រោងតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ គណ:ប្រតិភូអន្តរៈក្រសួងបានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ អាងប្រព្រឹត្តិកម្មទី២ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំកោងកាងតាមបណ្តោយវិថីតេជោសែនផងដែរ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម