ពលរដ្ឋ៤២គ្រួសារបានទទួលអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែមេសា ឆ្នាំ2022 ម៉ោង 9:24 នាទី ព្រឹក

 

ព្រះសីហនុៈ នៅចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់របស់សម្តេច តេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងយក អំណោយមួយចំនួនផ្តល់ជូនដល់ពលរដ្ឋ រស់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ បន្ទាប់ពីបំពេញការងារស្នូលរបស់ជាតិយ៉ាងច្រើននោះ អ្វីដែលត្រូវធ្វើបន្ត គឺការបញ្ជៀបផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋនូវគ្រប់មូលដ្ឋាន ព្រោះទុក្ខលំបាករបស់ពលរដ្ឋ វាជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ពលរដ្ឋចំនួន ៤២គ្រួសារ បានអំណោយអង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកា មួយចំនួនដើម្បីសម្រួលដល់ជីវភាពគ្រួសារ ឲ្យបានប្រសើរឡើង ។

 ក្នុងនោះដែរ ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ បានថ្លែងថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ ដល់ពលរដ្ឋជានិច្ចជាកាល ពិសេសសម្តេចតេជោ សែន សម្តេច កតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកបានផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូន បុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ សូមឲ្យទទួលបានជ័យជំនះគ្រប់ភារកិច្ច តែកុំភ្លេច ការសំអាតអនាម័យ លាងដៃនឹងសាប៊ូ បាញ់អាកុល និងចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនផងដែរ ។

ហើយពិសេសទៀត យើងទាំងអស់គ្នា កុំភ្លេចត្រូវបំពេញភារកិច្ចចូលរួមបោះឆ្នោតដើម្បីជ្រើសរើសសភាជាន់ទាប ថ្នាក់ឃុំ/សង្កាត់ នាពេលខាងនេះផងដែរ ។ 

 ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ៤២គ្រួសារ រស់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំណុចផ្លូវក្រុមហ៊ុនឋានសួគ៌ បានបញ្ជាក់ថា បងប្អូន ពិតជាមានជីវភាពលំបាក ខ្វះខាត ក្នុងការរស់ប្រចាំថ្ងៃ មានតែដីបន្តិចបន្ទួច សម្រាប់ដាំដំណាំចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពតែប៉ុណ្ណោះ ប្រសិនបើមានការបាត់បង់ ពួកយើងខ្ញុំទាំងអស់គ្នា មិនដឹងថាត្រូវទៅរស់នៅឯណាទេ ។ ពួកយើងខ្ញុំមានការលំបាក ដោយអាជ្ញាធរមូលដ្ឋានមិនមានការយកចិត្តទុកដាក់ឡើយ ដូចជាការចុះឈ្នោះក្នុងបញ្ជីស្នាក់នៅ ការផ្តល់សេវារដ្ឋបាលសាធារណៈផ្សេងៗជាដើម ។

ដូច្នេះ សូមឯកឧត្តមមេត្តាជួយដោះស្រាយ នូវបញ្ហានេះ ដល់ពួកគាត់ផង ។

 ឆ្លៀតក្នុងឱកាសដែរ ឯកឧត្តម ប៉ែន អ៊ាន បានចែកអំណោយអង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៉ីអ៉ីវមួយយួរ និងថវិកា៥ម៉ឺនរៀល ក្នុងមួយគ្រួសារ ដល់ទាំង៤២គ្រួសារ ។ ហើយអំណោយដ៏ថ្លៃថ្លា នេះ ជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ហើយ ឯកឧត្តម ជាបេក្ខភាពនាយករដ្ឋមន្តី្រជាពេលអនាគត ។ ករណីការស្នើសុំកាន់កាប់ដី ដែលបងប្អូនប្រជាពលរដ្ឋ បានអាស្រ័យផល តាំងពីឆ្នាំ ២០១៤មកម្លេះ ចាំលោករាយការណ៍ជូនថ្នាក់លើ ។

 ពាក់ព័ន្ធនឹងបញ្ហានេះ លោក សែម វឌ្ឍនៈ ជាមេឃុំទំនប់រលកបានបញ្ជាក់ថា ពលរដ្ឋពិតជាបានរស់នៅកាន់កាប់និងអាស្រ័យផលលេីដីនោះតាំងពីឆ្នាំ២០១៤ មកម៉្លេះ ហេីយអាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋឲ្យនាំគ្នាទៅធ្វេីសាលាបត្រនិងឯកសារកាន់កាប់ដីនៅឆ្នាំ២០២០ អាជ្ញាធរ ភូមិ ឃុំ បានចេញសាលាកបត្រ និងឯកសារពាក់ព័ន្ធការកាន់កាប់ដី ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ពិតប្រាកដមែន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម