វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាអាណត្តិទី 3 សម្រាប់សង្កាត់ទឹកថ្លា សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:03 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ:ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៣ បានបើក វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាពលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពី អស់លោក លោកស្រី មន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការសំណូមពរមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៣ វេទិកានេះធ្វើនៅបរិវេណវត្ត សុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

     

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ក្នុងគោលបំណងសំខាន់នៃគោលនយោបាយនេះគឺ៖ -ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាក្រុង សម្រេចបានកន្លងមក និងបញ្ហាប្រឈម។-ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាព នៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាក្រុងសម្រាប់ឆ្នាំខាងមុខ។-ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សា ផ្ដល់យោបល់ លើការងារអភិវឌ្ឍន៍មូលដ្ឋាន។-ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋលើករាយការណ៍ដោយផ្ទាល់ បញ្ហាប្រឈម និងពីការរំលោភសិទ្ធ។-ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការទទួលរបាយការណ៍ពីក្រុមប្រឹក្សាក្រុង។-ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប៕

ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម