អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់អាជីវករផ្សារលើទាំងអស់ត្រូវតែដាច់ខាតដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ខណៈមានអាជីវករ៧២នាក់ទៀតបានឆ្លងនូវវីរុសកូវិដ-១៩ជាបន្តបន្ទាប់.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី18 ខែមេសា ឆ្នាំ2021 ម៉ោង 10:08 នាទី ព្រឹក

(ខេត្តព្រះសីហនុ) អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុថ្លែងប្រាប់នៅព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១នេះថា យោងតាមលទ្ធផលតេស្តសំណាកកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់បន្ថែមទៀតជាអាជីវករលក់ដូរនៅផ្សារលើក្រុងព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្ត សូមណែនាំឱ្យអាជីវករផ្សារលើទាំងអស់ត្រូវតែដាច់ខាតដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះ ដោយខ្លួនឯងម្នាក់ៗ ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសារ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន មិនត្រូវចេញក្រៅផ្ទះ និងមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចូលក្នុងផ្ទះរបស់ខ្លួនឡើយ ដើម្បីតាមដានសុខភាពខ្លួនឯង និងការពារការចម្លងទៅអ្នកដទៃ។

លើសពីនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចេញចូលផ្សារលើក្រុងព្រះសីហនុ ក្នុងរយៈពេល០១ខែកន្លងមកនេះ ត្រូវនៅក្នុងផ្ទះ និងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសារ ហើយក្រុមគ្រួសាររបស់បងប្អូន ក៏ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែកពីគ្នា ដើម្បីការពារការចម្លងក្នុងចំណោមសមាជិកគ្រួសារ និងអ្នកជិតខាង។

ជាមួយគ្នានេះ សូមបងប្អូនធ្វើការតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានអាការៈសង្ស័យសូមប្រញាប់មកយកសំណាកនៅវេទិកា៧មករាជាបន្ទាន់។ ករណីបងប្អូនមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម