ពិតជាសំណាងមែន បុរសពិការភ្នែក នៅខេត្តព្រះសីហនុ ទទួលឧបត្ថម្ភអំណោយជា កង់ ស្បៀងអាហារ និងថវិកាមួយចំនួន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី13 ខែមករា ឆ្នាំ2022 ម៉ោង 12:56 នាទី ល្ងាច

ខេត្តព្រៃវែង-គ្រួសារបុរសពិការមួយរូប មានជីវភាពក្រីក្រ ខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភអំណោយជា កង់ ស្បៀងអាហារ និងថវិកាមួយចំនួន។

 លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះ លោកឧកញ៉ា បានចាត់ក្រុមការងារ នាំយកទៅជូនដល់លំនៅដ្ឋានគ្រួសារបុរសពិការរូបនេះ នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកឧកញ៉ា ឲ្យដឹងបន្ថែមថា បុរសពិការរូបនេះមានឈ្មោះ ឡឹក សារ៉ាវន់ អាយុ៤១ឆ្នាំ សព្វថ្ងៃរស់នៅចិញ្ចឹមកូន២នាក់តែឯង ដោយប្រពន្ធចេញទៅធ្វើការនៅប្រទេសជិតខាងហើយក៏បាត់ដំណឹងដល់សព្វថ្ងៃ។ដោយជីវភាពក្រីក្រលំបាកខ្លាំងពេក និងកូនៗរបស់រូបលោកត្រូវធ្វើដំណើរទៅរៀនឆ្ងាយជារៀងរាល់ថ្ងៃ ទើបបុរសពិការខាងលើបានស្នើសុំជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានចាត់ក្រុមការងារ នាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសារបុរសពិការខាងលើ មានដូចជា៖-កង់ចំនួន២គ្រឿង សំរាប់ផ្តល់ជូនកូនទាំង២ នាក់ជិះធ្វើដំណើរទៅសាលារៀន។-អង្ករ ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម។

-មី ចំនួន ៣កេស។-ទឹកស៊ីអ៊ីវ ចំនួន ៣យួរ។-ស្ករស ចំនួន ៤គីឡូក្រាម។

-បីចេង ចំនួន ២គីឡូក្រាម។-ត្រីខ ចំនួន ១កេសធំ។-និង ថវិកា ចំនួន ៥លានរៀល។

  បុរសពិការរូបនេះ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលបានឧបត្ថម្ភដល់គ្រួសាររបស់គាត់ និងបានគោរពជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខចំរើន៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម