កម្មវិធីផ្ញើសារ Telegram នឹងចាប់ផ្តើមឲ្យមានការបង់ប្រាក់ថ្លៃសេវាកម្ម នៅក្នុងឆ្នាំ២០២១

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី24 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:18 នាទី ល្ងាច

រុស្ស៊ី ៖ នេះបើតាមការបញ្ជាក់ពីស្ថាបនិកជនជាតិរុស្ស៊ី លោក Pavel Durov នាថ្ងៃពុធនេះ ស្របពេលដែលក្រុមហ៊ុន កំពុងមានការរីកចម្រើន ដែលត្រូវការការចំណាយ «យ៉ាងហោចណាស់ពីរបីរយលានដុល្លារ ក្នុងមួយឆ្នាំ», នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។

Deleted-Photos-Recover-Telegram

«Telegram នឹងចាប់ផ្តើមបង្កើតប្រាក់ចំណូល ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ», នេះបើតាមលោក Durov បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោកបន្ថែមថា «យើងនឹងចាប់ផ្តើមដំណើរការមុខងារថ្មីៗរាប់មិនអស់ ហើយនឹងស្វាគមន៍អ្នកប្រើប្រាស់ថ្មី រាប់ពាន់លាននាក់»។

Durov វ័យ៣៦ឆ្នាំ បានបញ្ជាក់ថា លោកមិនមានគម្រោងក្នុងការលក់ក្រុមហ៊ុននោះទេ ដូច្នេះចាំបាច់ត្រូវរកមធ្យោបាយផ្សេងទៀតដើម្បីរកថវិកា។

iStock-1048828244

កម្មវិធី Telegram ជាទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពមួយ នៅបណ្តាប្រទេសមួយចំនួន ភាគច្រើនប្រទេសជាអតីតសហភាពសូវៀត និងអ៉ីរ៉ង់ ហើយត្រូវបានប្រើប្រាស់ទាំងនៅក្នុងការទំនាក់ទំនងឯកជនផង និងការចែករំលែកព័ត៌មានផងដែរ។

Telegram បានទាក់ទាញអ្នកប្រើប្រាស់សកម្ម ជិត៥០០លាននាក់ ចាប់តាំងពីបើកឲ្យប្រើប្រាស់ដោយលោក Durov និងបងប្អូនប្រុសរបស់លោក Nikolai ក្នុងឆ្នាំ២០១៣។

យ៉ាងណាក៏ដោយ លោកស្ថាបនិក បានបញ្ជាក់ថា នឹងមានមុខងារចំនួន៣ ដែលនៅតែបន្តប្រើប្រាស់ដោយឥតគិតថ្លៃ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម