ក្រសួង​សុខាភិបាល​សិង្ហ​បុរី​ បានបញ្ជាក់៖វីរុសកូវីដ-១៩ បំលែងខ្លួនថ្មី បាន​ចូល​មក​ដល់​ប្រទេស​អាស៊ានហើយ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី24 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:18 នាទី ល្ងាច

 ក្រសួង​សុខាភិបាល​សិង្ហ​បុរី​ បានបញ្ជាក់​អះអាងថា​​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ B117 ជា​ស្ត្រី​អាយុ ​១៧​ឆ្នាំ​ ដែល​សិក្សា​នៅ​អង់គ្លេស​ ចាប់តាំងពី​ខែសីហា​មក​។​ នាង​បាន​វិល​មក​សិង្ហ​បុរី​កាលពី​ថ្ងៃ​៦​ ខែធ្នូ ចាប់​ក្តៅខ្លួន​កាលពី​ថ្ងៃ​៧ ​ធ្នូ និង​ត្រូវ​បាន​បញ្ជាក់ថា​មាន​​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ថ្ងៃ ​៨ ​ធ្នូ​។​

3500
​ក្រសួង​បាន​និយាយថា «​ឥឡូវ​អ្នកណា​ដែល​បាន​ទាក់ទង​នាង​ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក និង​ធ្វើតេស្តិ៍​អវិជ្ជមាន​នៅ​ចុង​រយៈពេល​ចត្តា​ឡី​ស័ក​។​ បច្ចុប្បន្ន​មិន​មាន​ភស្តុតាង​បង្ហាញថា វីរុស​ប្រភេទ B117 កំ​​ពុង​ឆ្លង​នៅក្នុង​សហគមន៍​សិង្ហ​បុរី​ទេ​»​។​

​កាលពី​ថ្ងៃ​ពុធ សិង្ហ​បុរី​ មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ​២១​ករណី នាំអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​តាំងពី​មុន​មក​ចំនួន​ ៥៨ ៤៨២​នាក់​៕

9689b5f5-785c-5766-923c-1a8bb971346f

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម