Update Covid-19 លើពិភពលោក

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី20 ខែធ្នូ ឆ្នាំ2020 ម៉ោង 3:15 នាទី ល្ងាច

UPDATE: កូវីដ១៩៖
1- ពិភពលោកឆ្លង៖ ជាង៧៥,៥០លាននាក់។ កាលពីថ្ងៃពុធឆ្លងជាង៧៤ម៉ឺននាក់និងស្លាប់ចំនួន១៣.២៤២នាក់។ ស្លាប់សរុប៖១,៦៧លាននាក់។

2- USA: ឆ្លង៖១៧,៤១លាននាក់។ កាលពីថ្ងៃព្រហស្បតិ៍ឆ្លងជិត២៤ម៉ឺននាក់និងស្លាប់៣.២៩៣នាក់។ ស្លាប់សរុបជាង៣១៣.០០០ម៉ឺននាក់។

3- លោកអនុប្រធានាធិបតី និងថ្នាក់ដឹកនាំរដ្ឋសភានិងព្រឹទ្ធសភាបានចាក់វ៉ាក់សាំង ដើម្បីការពារនិងបង្កើនជំនឿពលរដ្ឋលើវ៉ាក់សាំង។

4- FDA អនុម័តឲ្យប្រើវ៉ាក់សាំងក្រុមហ៊ុនឱសថModerna នៅថ្ងៃសុក្រនេះ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាព៩៤%។ នេះជាវ៉ាក់សាំងទី២ ដែលអនុញ្ញតឲ្យប្រើក្នុងគ្រាបន្ទាន់។

5 – ថៃបានចុះកិច្ចព្រមព្រៀងនឹងក្រុមហ៊ុនឱសថអង់គ្លេសAstraZeneca ដើម្បីផលិតវ៉ាក់សាំងចំនួន២០០លានដូសប្រើប្រាស់ខ្លះនិងលក់ឲ្យប្រទេសក្នុងតំបន់។

6- កម្មវិធីចែកវ៉ាក់សាំងCOVAX របស់WHO សម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថដោយទិញចំនួនជិត២ពាន់លានដូសសម្រាប់ចែកជូនសមាជិកដោយចាប់ផ្តើមនៅត្រីមាសទី១ឆ្នាំ២០២១។

7- ចំនួនអ្នកស្លាប់នៅអឺរ៉ុបឡើងលើស៥០ម៉ឺននាក់។ អង្គការWHO ស្នើឲ្យពលរដ្ឋផ្អាកធ្វើដំណើរពេលបុណ្យគ្រឹស្តម៉ាស។
@KHempire
(Sources: JHU, NYT, CNN, VOA, NBC)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម