ថៃប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤២៧ករណីបន្ថែមទៀត

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី22 ខែធ្នូ ឆ្នាំ2020 ម៉ោង 7:44 នាទី ល្ងាច

បាងកក ៖ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២៧ករណីបន្ថែមទៀត ដែលប្រការនេះបានជំរុញអាជ្ញាធរ អំពាវនាវឲ្យប្រជាជនរស់នៅ តាមបណ្តាខេត្តពាក់ព័ន្ធចំនួន ១/៤ នៃខេត្តទាំងអស់នៅក្នុងប្រទេសថៃ ទៅស្វែងរកការធ្វើតេស្តនៅថ្ងៃអង្គារនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ ករណីផ្ទុះការឆ្លងធំបំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

fn-2020-12-22-16-35-10-1

ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំង ៤២៧នាក់ ដែលត្រូវបានបានរាយការណ៍ខាងលើនេះរួមមាន ពលករចំណាកស្រុកចំនួន ៣៩៧នាក់នៅខេត្តសាមុតសាខន ក្រោយករណីផ្ទុះឡើងដំបូង កាលពីចុងសប្តាហ៍មុន នៅឯកន្លែងលក់គ្រឿងសមុទ្រដ៏ធំមួយនៅក្នុងខេត្ត។ អាជ្ញាធរថៃបានអះអាងទៀតថា មានអ្នកឆ្លង COVID-19 ជាង ១,១០០ករណី ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានក្រុមជំនាញរកឃើញថា «មិនមានរោគសញ្ញាអ្វីទាំងអស់»។

fn-2020-12-22-16-35-10-0

អាជ្ញាធរថៃបានស្រាវជ្រាវឃើញថា មានអ្នកទិញអាហារសមុទ្រជាច្រើន ដែលបានធ្វើដំណើរមកពីខេត្តចំនួន ២២ បានទៅទីនោះចន្លោះពីថ្ងៃទី០១ ដល់ ថ្ងៃទី១៨ ខែធ្នូ ហើយអ្នកទាំងនោះត្រូវបានអំពាវនាវ ឲ្យស្វែងរកការធ្វើតេស្តរក COVID-19 ឲ្យបានឆាប់ជាទីបំផុត។
ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា មនុស្សប្រហែល ១,០០០នាក់នៅទូទាំងប្រទេស បានទៅទិញទំនិញនៅទីនោះ ក៏ប៉ុន្តែអាជ្ញាធរបានអំពាវនាវ សុំកុំឲ្យអ្នកទាំងអស់នោះភ័យស្លន់ស្លោ ប្រសិនបើដឹងថាខ្លួនធ្លាប់បានទៅទីនោះ ហើយត្រូវស្វែងរកការធ្វើតេស្តជាបន្ទាន់វិញ។

fn-2020-12-22-16-35-11-5

គួរបញ្ជាក់ថា សម្រាប់ករណីឆ្លងថ្មីៗចំនួន ១៦នាក់ទៀត ដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះដែរ គឺស្ថិតនៅខេត្តចំនួន ០៨ ក្នុងនោះមាន ០៥ករណីនៅទីក្រុងបាងកក ខណៈ ១៤ករណីទៀត គឺ ជាប្រភេទករណីនាំចូលពីបរទេស។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺត្រូវបានគេដឹងថា ជាប្រភពកម្លាំងពលកម្មដ៏សំខាន់ សម្រាប់វិស័យគ្រឿងសមុទ្រនៅក្នុងប្រទេសថៃ ហើយអាជ្ញាធរថៃបានសង្ស័យថា កម្មករខ្លះបានវិលត្រលប់មកវិញ ចាប់តាំងពីការរីករាលដាលខ្លាំងនៅទីនោះ កាលពីខែសីហាមកម្ល៉េះ។

fn-2020-12-22-16-35-11-2

យោងតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃ បានកើនឡើងដល់ ៥,៧១៦ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,០៧៨នាក់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
3 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម