លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន ឡាយ ស អ៊ិនវេសមិន នូវម៉ាស់ ចំនួន ១១៥.០០០ និងអាល់កុលសម្លាប់មេរោគ ចំនួន ៤៤កាន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី22 ខែធ្នូ ឆ្នាំ2020 ម៉ោង 2:45 នាទី ល្ងាច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានទទួលនូម៉ាស់ចំនួន ១១៥.០០០ម៉ាស់ និងអាល់កុលសម្លាប់មេរោគចំនួន ៤៤កាន ដែលស្មើរនឹងទឹកប្រាក់ ៨.៨៨០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយសប្បុរសធម៌ របស់ លោក លឹម ស ប្រធានក្រុមហ៊ុន ឡាយ ស អុិនវេសមិន នាព្រឹក ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

photo_2020-12-22_13-38-37 (2)

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ពីវិស័យឯកជនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ដែលបានជួយឧបត្ថម្ភដល់ក្រសួងនាពេលនេះ ដែលបានឆ្លើយតបចាំបាច់ចំពោះស្ថានភាពនាពេលបច្ចុប្បន្ន ដែលនៅទូទាំងពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

photo_2020-12-22_13-38-40

លោកជំទាវក៏បានបន្តទៀតថា រាជរដ្ឋាភិបាលក៏បានមានវិធានកាណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងស្ថានការណ៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា បានយ៉ាងល្អក្នុងការទប់ស្កាត់នូបការឆ្លងរីករាលដាលក្នុងសហគមន៍ ដែលជាការគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ១៩ ។
ដែលគិតត្រឹមថ្ងៃនេះ ពិភពលោកមានអ្នកឆ្លងដល់ទៅជិត ៧៨លាននាក់ អ្នកស្លាប់បានកើនដល់ ជិត ១លាន៨សែននាក់ និងអ្នកជាសះស្បើយមានជាង ៥៤លាននាក់ ។ ចំណែកឯកម្ពុជាមានអ្នកឆ្លងសរុប ៣៦៣នាក់ អ្នកជាសះស្បើយ ៣៤៧នាក់ និងពុំមានអ្នកស្លាប់នោះទេ ។

photo_2020-12-22_14-30-30

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមការពារខ្លួន ដោយអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាសរាចរណែនាំរបស់រាជរដ្ឋាភិបាល ដោយត្រូវពាក់ម៉ាស់ការពារ លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាល់កុល ជែល រឺ សាប៊ូ និងរក្សាគម្លាតសុវត្ថិភាពសង្គម។ ជាពិសេស សូមឲ្យប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុកមកពីប្រទេសថៃ ក៏ដូចជាប្រទេសដទៃទៀត ដែលមានព្រំដែនជាប់ព្រះរាជាណាចក្រកម្ពុជា ដាច់ខាតត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕

photo_2020-12-22_13-38-39

photo_2020-12-22_13-38-39 (2)

photo_2020-12-22_13-38-37

photo_2020-12-22_13-38-38

photo_2020-12-22_13-38-40 (2)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម