ឯកឧត្តម គុយ សុផល អញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សានៅភូមិស្នោ ឃុំខុរ៉ង និងពិនិត្យទីតាំងសាងសង់បណ្ណាល័យ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:30 នាទី ល្ងាច

ស្រុកបរិបូណ៌៖ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សានៅភូមិស្នោ ឃុំខុរ៉ង ដែលជាអំណោយរបស់លោកជំទាវ សឹង ស៊ីយុត និងពិនិត្យទីតាំងសាងសង់បណ្ណាល័យមួយខ្នង មានពីរបន្ទប់បន្ថែមទៀត ដែលជាអំណោយរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

IMG_20201219_203716_773

បន្តមកទៀត ឯកឧត្ដម ទេសរដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញពិនិត្យអគារសិក្សា២ខ្នងនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនកូនចៅ ចៅទួតព្រះអង្គ ដើម្បីបានសិក្សារៀនសូត្រ ៕

IMG_20201219_203707_976

IMG_20201219_203705_300

IMG_20201219_203714_394


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម