រូបភាពអង្រួនអ៊ិនធើណេត បុរសអាវបៃតងឈរកន្លែងជល់មាន់ ដូចលោកនាយករដ្ឋមន្ត្រីថៃឬទេ?

បុរសថ្ងៃសុក្រ ទី20 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 9:01 នាទី ព្រឹក

រូបភាពពីរសន្លឹកដែលសារព័ត៌មានថៃចុះផ្សាយបង្ហាញពីបុរសម្នាក់ ដែលមានមុខមាត់ និងរាងរៅដូចលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃបេះបិទ កំពុងបង្កការភ្ញាក់ផ្អើលពេញប្រទេសថៃ និងធ្វើឲ្យមនុស្សមានការប្រែប្រួលអារម្មណ៍មួយប៉ព្រិចភ្នែកនៅលើបណ្តាញសង្គម ។

ពេលដែលពិភពអ៊ីនធឺណេតបានចែករំលែករូបភាពបុរសពាក់អាវយឺតវាលក្លៀកពណ៌បៃតង ពាក់ម៉ាសពណ៌ស មានស្ទីលម៉ូដ​សក់ កែវភ្នែក មុខមាត់ កម្ពស់កម្ពរ រាងរៅ ច្រមុះ កំពុងឈរនៅសង្វៀនជល់មាន់ ដៃមានកាន់កូនសៀវភៅ និងប៊ិច បើគេក្រឡេកមើលមួយខ្វាច់ គឺប្រាកដជាថារូបថតរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ តែម្តង តែអ្នកកាសែតមិនបានបង្ហាញអត្តសញ្ញាណបុរសនោះ នៅភូមិ ឃុំ ស្រុក ខេត្តណាឡោះយ!

ពីវេបសាយថៃ kapook

ដោយ ណយវង្ស

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម