PSG ចាំត្រង ប្រសិនបើ Juventus សម្រេចចិត្តលក់ Ronaldo

កីឡាថ្ងៃសុក្រ ទី13 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 10:23 នាទី ព្រឹក

តាមព័ត៌មានមិនទាន់ប្រាកដប្រជាមួយឲ្យដឹងថា កីឡាករស៊ុបភើរ Cristiano Ronaldo អាចនឹងផ្ទេរទៅ​ក្លឹប PSG នៅ​រដូវក្តៅឆ្នាំ​ក្រោយ​ ប្រសិនបើក្លឹប Juventus សម្រេចចិត្តលក់ ​​។

បច្ចុប្បន្ន រ៉ូណាល់ដូ អាយុ ​៣៥​ឆ្នាំ​ ​បានទៅលេងឲ្យ​ក្រុម​ជើងឯក​អ៊ីតាលី​ Juventus ក្រោយ​ពីចាកចេញពី​ក្លឹប Real Madrid កាលពីឆ្នាំ​២០១៨​ ។ ការសម្រេចលក់កីឡាកររូបនេះ បើតាមព័ត៌មានថា ក្លឹប Juventus ចង់បញ្ឈប់ការចំណាយ​ប្រាក់​ឈ្នួល​ដ៏ច្រើន​នេះ ។

លោក ឡេអូណារដូ ប្រធានក្លឹប PSG បាន​និយាយថា «សព្វថ្ងៃយើងមិនដឹងថា មានអ្វីនឹងកើតឡើងក្នុងវិស័យបាល់ទាត់នោះទេ អាច​ថ្ងៃស្អែក Ronaldo ប្រែមកនិយាយថា ខ្ញុំចង់ទៅលេងនៅកន្លែងផ្សេងវិញ»៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម