អុញនោះ..កីឡាករព្រុំសំណាង មានរឿងអីអញ្ចេះ បានជា..

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែមករា ឆ្នាំ2024 ម៉ោង 8:16 នាទី ព្រឹក

 

រាជធានីភ្នំពេញ:យ៉ាងហោចណាស់មនុស្សប្រាំនាក់បានរងរបួសធ្ងន់និងស្រាល រហូតបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីកីឡាករព្រំសំណាងបើករថយន្តបុករ: ម៉ូតូកង់បីនិងម៉ូតូមួយគ្រឿង ពេញទំហឹង។ឯកានេះបានកើតឡើងកាលពីវេលាម៉ោង 3:00 និង 30 នាទីទៀតភ្លឺឈានចូលថ្ងៃទី ៧ ខែមករាឆ្នាំ 2024 ត្រង់ចំណុចបណ្ដោយវិថីវេងស្រេងសង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

       ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយើងតាមប្រភពបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា កីឡាករប្រដាល់គុនខ្មែរព្រំសំណាងបានបេីករថយន្ត Mazda ពណ៌ក្រហម មួយគ្រឿង បុករះ កង់បីឥណ្ឌា រួមទាំង ម៉ូតូ បណ្តាលឱ្យ រងរបួស 5នាក់ កំពុងបញ្ចូន ទៅសង្គ្រោះបឋម ផងដែរ។នៅមុនកើតហេតុគេបានរថយន្តមួយគ្រឿងពណ៌ក្រហមបានបើកក្នុងទិសដៅពីការិយាល័យរហូតមកដល់ចំណុចកើតហេតុបានរ៉េចង្កូរទៅបុប្ផាស្អាតនិងបន្តបុកម៉ូតូមួយគ្រឿងផ្សេងទៀតបណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន 5 នាក់។ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នៃផងដែរគេពុំទាន់ដឹងថាមូលហេតុអ្វីទើបធ្វើឱ្យកីឡាករប្រដាល់ល្បីឈ្មោះព្រំសំណាងជួបគល់ត្រាក់ចរាចរណ៍បែបនេះទេ។ឯអត្តសញ្ញាណជនរងគ្រោះទាំងប្រាំក៏នៅពុំទាន់ដឹងនៅឡើយ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម