រថយន្តBMWមួយគ្រឿង បើកបរដោយបុរសជនជាតិចិន រេចង្កូតបុករះ រថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 11:46 នាទី ល្ងាច

(ក្រុងព្រះសីហនុ) រថយន្តសេរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿន រេចង្កូតបុករះយ៉ាងពេញទំហឹង ជាមួយនិងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសជនជាតិចិនអ្នកបើកបរម៉ូតូម្នាក់រងរបួសធ្ងន់

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះកើតឡើងនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវ២០០ ចំណុចមុខកាសុីណូជិនបុីពី២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

យោតាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកBMW i8ពណ៌សរ គ្មានស្លាកលេខ បានបើកបរលឿនហួសល្បឿនកំណត់ ហើយបានរេចង្កូតមកបុករះជាមួយនិងរថយន្តមួយគ្រឿងម៉ាក Highlanderពណ៌ស្លែរ ពាក់ស្លាកលេខ ព្រះសីហនុ2A-9813រួចមិនទាន់អស់ល្បឿនក៏បន្តទៅបុកនិងម៉ូតូមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យបុរសជាជនជាតិចិនអ្នកបើកបរម៉ូតូម្នាក់រងរបួសធ្ងន់ធ្ងរ

សមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនជាអ្នកបើកបររថយន្តBMWខាងលើ ចំនួន២នាក់ ដើម្បីយកមកសួនាំ និងបន្តតាមនីតិវិធីច្បាប់ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម