ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី អញ្ជើញដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ ចំនួន ៤វត្ត នៅស្រុកថ្មពួក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 9:01 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង លោកមេបញ្ជាការ-មេបញ្ជាការរង ព្រមទាំងមន្ត្រីទាំង អស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល) ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងមានការអញ្ជើញចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្តឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់មន្ទីរ-ស្ថាប័ន កងកម្លាំងទាំង៣ស្ថាប័ន បងប្អូន ប្រជាពលរដ្ឋ ក្រុមយុវជន លោកតាលោកយាយ យ៉ាងច្រើនកុះករ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ពង្រាយ កម្លាំងនគរបាលជាច្រើននាក់ ចុះសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ នៃទីតាំងប្រារពពិធី ដើម្បីយាមល្បាត ការពារសន្តិសុខ សុវត្ថិភាព និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយ ដែលអញ្ជើញមកកម្មវិធីនេះផងដែរ៕
ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម