កម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេសរបស់សិស្ស នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី16 ខែកញ្ញា ឆ្នាំ2023 ម៉ោង 1:54 នាទី ល្ងាច

 

(បន្ទាយមានជ័យ) ដើម្បីជម្រុញឲ្យសិស្សមានការរីក​ចំរើនផ្នែក​ភាសា​បរទេស ពិសេសភាសារអង់គ្លេស សាលាវឌ្ឍនវិជ្ជាគន្ធា បានរៀប​ចំ​កម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេសរបស់សិស្ស នៃសាលា​វឌ្ឍន​វិជ្ជាគន្ធារបស់ខ្លួន នារសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក អ៊ុន គន្ធា អគ្គនាយក​នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត លោក Peter sam អ្នកគ្រប់គ្រងទូទៅ(CEO) លោក លឹម ណារិទ្ធ នាយកសាខានៃសាលា​វឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត ដោយមានការចូលរួម​ពីសំណាក់​សិស្សានុសិស្ស គ្រប់កំរិតនិងអាណាព្យាបាលសិស្សយ៉ាងច្រើន​កុះ​ករ​។

មានមតិនៃការបើកកម្មវិធីលោក Peter sam បានលើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមាន​របស់​លោក លោកស្រី ដែលជាអាណាព្យាបាលនៅពេលនេះ គឺបាន​បង្ហាញ​ឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាវឌ្ឍនវិជ្ជាគន្ធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក​បណ្ដុះ​បណ្ដាលធនធានមនុស្ស។ ជាពិសេសផ្នែកភាសាអង់គ្លេសតែម្តង។

គួរបញ្ជាក់ថា៖ នៅក្នុងកម្មវិធីនោះដែរយើងឃើញ​មានសិស្សានុ​សិស្ស​ចំនួន១៦នាក់ បានឡើងបញ្ចេញសមត្ថភាពដោយបាននិទានរឿង​ជា​ភាសាអង់គ្លេស ម្តងម្នាក់ៗ ដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភី ក្នុង​ការ​បញ្ចេញសមត្ថភាពនោះសិស្សានុសិស្ស គ្រប់កំរិត បានបញ្ហាញ​ពី​ភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិទានរឿងដោយបញ្ចេញ សំនៀង ជាភាសា អង់គ្លេស យ៉ាងពិរោះទាក់ទាញ​ចិត្ត​អ្នក​ស្តាប់​អោយ​ទះដៃកងរំពង។

លោក អ៊ុន គន្ធា អគ្គនាយកនៃសាលាវឌ្ឍនវិជ្ជាគន្ធាបានថ្លែង​ថា៖ សាលាយើងខ្ញុំបានរៀបចំកម្មវិធីប្រកួតនិយាយរឿងភាសា​រ​អង់​គ្លេស​ឬ (THE ISTHOPE BRAIN STORYTELLINGCONTEST)នៅថ្ងៃ​នេះគឺជាលើកទី២ហើយ។ហើយការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបង្កើនសមត្ថភាពសិស្សផ្នែកភាសាបទេសពិសេសភាសាអងគ្លេសតែម្តង។

ក្នុងឱកាសនេះដែរលោក ក៏សូមថ្លែងអំណគុណដល់ អ្នកគ្រូ អ្នក​គ្រូ បុគ្កលិកគ្រប់ផ្នែកនៃសាលាយើងដែលខិតខំបំពេញតួនាទីភារ​កិច្ច​បាន​ល្អនឹងទទួលបានទំនុកចិត្តពីមហាជន ពិសេសអាណាព្យាបាល​សិស្សលើគុណភាពអបរំទាំងភាសាជាតិ និងអន្តរជាតិ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហ៊ីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម