ករណីយុវជនឡើងក ធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា កាប់មនុស្សមិនបាន កាប់ផ្ទះម្តងមើល(ទំនាស់រឿងស្រី)

ព័ត៌មានសង្គមថ្ងៃសុក្រ ទី22 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:55 នាទី ល្ងាច

ករណីយុវជនឡើងក ធ្វើអោយខូចខាតទ្រព្យសម្បត្តិដោយចេតនា កាប់មនុស្សមិនបាន កាប់ផ្ទះម្តងមើល(ទំនាស់រឿងស្រី)

(បន្ទាយមានជ័យ) ទឹកភ្នែកឳពុក ម្តាយ ទោះបីជាកូនមានបញ្ហាអ្វីក៏ដោយក៏តាមមើលថែរហូត នៅវេលាម៉ោង៩ៈ៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានធ្វើការបើកមុខយុវជន៤នាក់ ក្នុងករណីដោយចេតនា កាប់មនុស្សមិនបាន ទៅកាប់ផ្ទះ(ទំនាស់រឿងស្រី) កើតឡើងនៅយប់ទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ម៉ោង២២:០០នាទី។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២៣ ម៉ោង១០:០០នាទី ឈ្មោះ ម៉ាន់ វណ្ណី ភេទប្រុស អាយុ ១៦ឆ្នាំរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកប្តឹងរាយការណ៍នៅអធិការដ្ឋាននគរបាលក្រុងថា: នៅយប់ទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ម៉ោង២២:០០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅយកឈ្មោះ សក្ដ័ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា នៅហាងស៊ុបរស់ជាតិពីរ ផ្លូវលេខពីរ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។ពេលទៅដល់មុខហាងមានមនុស្ស ២នាក់ យិវជនបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០១៩ មកឈប់ពីមុខបំរុងដកកាំបិតពីម៉ូតូកាប់ខ្លួន ហើយខ្លួនបានរត់គេចចូលក្នុងហាងផុត។ក្រោយមកពួកវាបានឡើងម៉ូតូជិះទៅវិញក្នុងចំណោមបក្សពួក២នាក់ ស្គាល់ម្នាក់ឈ្មោះ ប៉ាវ ភេទប្រុស អាយុ ១៨ឆ្នាំ ផ្ទះនៅផ្លូវប៉ារ៉ែត ភូមិសូភី សង្កាត់កំពង់ស្វាយ។ ពេលពួកវាទាំង ២នាក់ជិះម៉ូតូចេញទៅផុត ខ្លួនបានហៅឈ្មោះ សក្ដ័ ឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះ ស្រាប់តែឃើញទ្វារកញ្ចក់ផ្ទះបែកជាច្រើនកន្លែង។

ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងមើងម៉ាត់ អនុវត្តន៍អោយដូចភ្លៀងរលឹម ដោយមិនអោយមុខសញ្ញានេះបង្ករធ្វើព្យុះធ្វើភ្លៀង អោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ធ្វើការដឹកនាំចុះស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនដៃដល់ចំនួន៤នាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង១១ និង៤០នាទី នៅកន្លែងជាងជួសជុលរថយន្ដ ផ្លូវលេខ១ ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងបាននាំជនសង្ស័យខាងលើមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។

ដោយឆ្លងតាមចម្លើយរបស់ឈ្មោះ ដុំ ប៉ាវ បានសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាព រួមជាមួយបក្សពួក ៣នាក់ទៀតមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះរស់ រិទ្ធធា ហៅម៉ី ភេទប្រុស អាយុ២១ឆ្នាំ(អ្នកចុះកាប់)។
២/ឈ្មោះម៉ាន់ សីហា ហៅ(ហា) ភេទប្រុស អាយុ២១ឆ្នាំ(អ្នកចុះកាប់)
៣/ឈ្មោះ រស់ រឹទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ  (អ្នកបើកម៉ូតូ)។

ក្រោយពីធ្វើការសួរនាំរួចមកត្រូវបានលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានធ្វើការបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នីតិវិធីច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម