រណ្តៅដីយក្សឆក់យកជីវិតក្មេងស្រី០២នាក់ ក្នុងចំណោមប័ក្សពួកគ្នា០៥នាក់ដែលចុះងូតទឹក

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:04 នាទី ល្ងាច

ខេត្តបាត់ដំបង! យ៉ាងហោចណាស់ក្មេងស្រី០២នាក់បានលង់ស្លាប់យ៉ាងអាណោចអាធ័មក្នុងចំណោមប័ក្សពួកគ្នា០៥នាក់ចុះងូតទឹកបឹង ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចបឹងថ្កូវ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សាក្សីក្រុមក្មេងជាបក្សពួកជនរងគ្រោះដែលមិនបានចុះងូតទឹកបានបញ្ជាក់ថា÷ នៅមុនពេលកើតហេតុពួកគេមានគ្នាចំនួន ៧នាក់បានដើរមកលេងក្បែរបឹងថ្កូវហើយក៏នាំគ្នាចុះងូតទឹកលេង ដោយក្នុងនោះអ្នកដែលចុះងូតមានចំនួន០៥នាក់ ចំណែកឯខ្លួនគេជាមួយនឹងមិត្តភក្តិម្នាក់ទៀតនៅលេងលើគោកក្រោមដើមឈើ អង្គុយមើលគេទាំងអស់គ្នាងូតលេងយ៉ាងសប្បាយរីករាយ ប៉ុន្តែមួយសន្ទុះក្រោយមកខ្លួនក៏បានឃើញមិត្តភក្តិចំនួន០៣នាក់បានស្ទុះឡើងមកលើគោកហើយបានស្រែកឲ្យជួយព្រោះមានគ្នាលង់ទឹក ភ្លាមនោះខ្លួនបានស្ទុះមកមើលមិនឃើញជនរងគ្រោះជាមិត្តភក្តិឡើយដោយបានលេចទៅក្នុងទឹកបាត់ទៅហើយ ហើយក៏រត់ទៅរកមនុស្សចាស់អ្នកភូមិឲ្យមកជួយ។

ប្រភពដដែលបន្តថា ក្រោយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ចាស់ៗក៏នាំគ្នាមកចុះរាវមួយសន្ទុះធំទើបរកឃើញសាកសព ០១នាក់ ចំណែកឯ០១នាក់ទៀតដោយសារទឹកជ្រៅការរាវរកប្រើពេលជាច្រើនម៉ោងហើយនៅតែមិនទាន់រកឃើញនៅឡើយទេ។

ជនរងគ្រោះស្លាប់ទាំង០២នាក់ទី១-ឈ្មោះ ប៉ាន យ៉ាលីន ភេទស្រី អាយុ ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះធឿន សុគន្ធ ភេទស្រី អាយុ ១១ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិអង់ត្បូង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋាបានចុះទៅធ្វើការពិនិត្យ រួចធ្វើកំណត់ហេតុប្រគល់សាកសពក្មេងស្រីរងគ្រោះទៅឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម