ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានបន្តចុះព័ទ្ធ​យក​សំណាក​ចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់

ព័ត៌មានសង្គមថ្ងៃពុធ ទី21 ខែកក្កដា ឆ្នាំ2021 ម៉ោង 3:58 នាទី ល្ងាច

ខេត្តព្រះសីហនុៈមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុអះអាងថាធ្វើការព័ទ្ធយកសំណាក​ចល័តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិ​បត្តិ​ការ នៃការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩  ដើម្បី​ទប់ស្កាត់ ការឆ្លងរាល​ដាល​ជំងឺ​កូវីដ​-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះ​សី​ហ​នុ​។

ថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២១កក្តដាឆ្នាំ២០២១នេះ ក្រុម​ការ​ងារចំរុះរបស់រដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថាប្រសិនបើយើងមិ​ន​ចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លង រាលដាល អស់កំរិត ទើប​យើង​ស្រាវជ្រាវនោះគឺការឆ្លងនឹងមានទំហំកាន់តែធំឡើង តាមបទ ពិសោធន៍ទី​កន្លែង​ដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែល មានការឆ្លងរាល​ដាល​ច្រើន ដូច្នេះគឺយើងបានចាត់វិធានការ បន្ទាន់ដោយព័ទ្ធ យកសំណាក នៅតាម​ទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យា​បាល​ឱ្យបានទាន់ពេលវេលាដើម្បីកាត់ផ្តាច់បន្ថយការចម្លងបន្ត។ គិតចាប់ពីថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហា​និ​ភ័យខ្ពស់ បានចំនួន០៥ទីតាំងរួចមកហើយ ដោយប្រជាពលរដ្ឋ ត្រូវយក​សំណាក​មានចំនួនសរុប ១៩២៣នាក់ ស្រី៩១៦នាក់ និងបានស្វែង រក អ្នកមាន​វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ ក្នុងនោះមានស្រី២៨នាក់។វិធាន ការនេះ​មាន​ប្រសិទ្ធភាពដើម្បីកាត់ផ្តាច់ការចម្លង រដ្ឋបាលខេត្តនឹងជម្រុញ ការអនុវត្តឱ្ប​បានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម