សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ពីបទលួច កាច់សោរកម៉ូតូ ០១គ្រឿងមិនសំរេច.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែកក្កដា ឆ្នាំ2021 ម៉ោង 3:39 នាទី ល្ងាច

 

(ក្រុងព្រះសីហនុ) លោកវរសេនីយ៍ឯកតី វិសាល អធិការក្រុងព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស(លួចកាច់សោរ យកម៉ូតូ ០១គ្រឿងម៉ាក Nexមិនសំរេច)កាលពីថ្ងៃទី១៥.កក្កដា.២០២១វេលាម៉ោង០៥.០០នាទី ព្រឹកនៅចំណុចមុខអាគារបុគ្គលិក កាស៊ីណូណាន់ហៃ ក្រុមទី៤ ភូមិ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ដូចខាងក្រោម៖

-ឈ្មោះ វ៉ាន់ នឿន ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៦ សង្កាត់លេខ៤ ក្រុង.ខេត្ត ព្រះសីហនុ។

-ឈ្មោះ បូយ ចាន់ណា ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ លក់សាច់ឆ្កែ ស្នាក់នៅ បន្ទប់ជួលក្រោយញ៉ូវស៊ីន ក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្ត ព្រះសីហនុ។

វត្ថុតាងចាប់យក៖

-ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ ពាក់ស្លាកលេខ កំពត 1L-7828

-ដែកសំរាប់កាច់បំបែកសោរ ម៉ូតូ ចំនួន ០៣ និងសម្ភារ:មួយចំនួន។

-រយ:កាលកន្លងមកជនសង្ស័យទាំង០២នាក់ខាងលើ ធ្លាប់ធ្វើសកម្មភាព លួចកាច់សោរ ម៉ូតូ យ៉ាងសកម្ម ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការទៅតាមផ្លូវច្បាប់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម