សាខា កាកបាទក្រហមខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋក្រីក្រ រងគ្រោះដោយខ្យល់កន្ត្រាក់បាក់រលំផ្ទះ នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែកក្កដា ឆ្នាំ2021 ម៉ោង 3:55 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ) ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ដួលរលំផ្ទះ ១គ្រួសារ រស់នៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលអំណោយ ពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ ២០២១។ 

ការផ្ដល់អំណោយមនុស្សធម៌នាពេលនេះ តាមរយៈលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចាត់ឲ្យមន្រ្តីសាខាកាកបាទក្រហមចុះចែកជូនផ្ទាល់ដែលកំពុងជួបការលំបាកខ្វះខាត ជីវភាពប្រចាំថ្ងៃ។

ក្នុងនាមសាខាកាកបាទក្រហមខេត្ត បាននាំយកនូវការសាកសួរសុខទុក្ខពី សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកដោយគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់គ្រោះរាំងស្ងួត ទឹកជំនន់ ប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង ជនចាស់ជរាជាក្មេងកំព្រាជាដើម ។ល។ដោយមិនប្រកាន់បក្ខពួកនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុក្ខលំបាកគឺកាកបាទក្រហមជួយគ្រប់ពេលវេលា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម