ពលរដ្ឋមួយគ្រួសារដែលមានជីវភាពខ្វះខាតជួបការលំបាកក្នុងសម័យកាលជំងឺកូវិដ-១៩ បានទទួលអំណោយមនុស្សធមនុស្សធម៌ពីមូលនិធិ ខ២៧.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី08 ខែកក្កដា ឆ្នាំ2021 ម៉ោង 4:20 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ បានចាត់តំណាងយុវជនគណបក្សប្រជាជនកម្ពុជាពាំនាំយកនូវអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនដល់ក្រុមគ្រួសារលោកស្រី ហង្ស សុខា មានទីលំនៅក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ ស្នាក់នៅផ្ទះជួល បច្ចុប្បន្ននេះក្រុមគ្រួសារគាត់កំពុងធ្វើចត្តាឡីស័ក និង មានបញ្ហាជីវភាពខ្វះខាត ដោយប្តីគាត់បានផ្ទុកជំងឺកូវិដ-១៩ ។

សូមបញ្ជាក់ផងដែរថា អំណោយដែលទទួលបានរួមមាន៖
1.អង្ករ១០គីឡូ
2.មីមួយកេស
3.ត្រីខកំប៉ុងមួយឡូ
4.ទឹកត្រី១ដប
5.ទឹកសុីអុីវ១ដប
6.ស្ករមួយគីឡូ
7.អំបិលមួយគីឡូ
8.ប៊ីចេង ២៥០ក្រាម
9.ប្រេងឆាមួយលីត្រ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម