ទីតាំង សរុប​ចំនួន​ ៥ទីតាំងបាន​ដំណើរការយុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី22 ខែមិថុនា ឆ្នាំ2021 ម៉ោង 2:12 នាទី ល្ងាច

ក្រុងព្រះសីហនុ-លោកអ៊ី សុខឡេងអភិបាលក្រុងព្រះសីហនុឲ្យដឹងថា នៅ​ព្រឹក​​​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុងព្រះសីហនុ​ បានដំណើរ​ការ​យុទ្ធ​នា​ការ​ចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩​ ជូនបងប្អូនប្រជាពលរដ្ឋ​ បន្ថែម​ ៣ទីតាំងទៀត​ សរុប​ចំនួន​ ៥ទីតាំង​ ចាប់ពីម៉ោង​ ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច មានដូចខាងក្រោម៖

- ទីតាំងទី១ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ (ចាក់​វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋរស់នៅភូមិ១-២-៣នៃសង្កាត់​លេខ​១)

- ទីតាំងទី២ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ (ចាក់​វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ២-៣-៤ នៃសង្កាត់លេខ៤)។

- ទីតាំងទី៣ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា (សម្រាប់​ចាក់​វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋរស់នៅភូមិ៣ “ទំនប់រលក” នៃសង្កាត់លេខ១)។

- ទីតាំងទី៤ នៅសាលាអនុវិទ្យាល័យ សម្តេចឪ (សម្រាប់​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ២ និងប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១-២-៣ នៃសង្កាត់លេខ៣)។

- ទីតាំងទី៥ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុនសែន មិត្តភាព (សម្រាប់​ចាក់​វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-៥-៦ នៃសង្កាត់លេខ៤)។

លោកអភិបាលក្រុងជូនជាដំណឹងបន្ថែមថា បងប្អូនប្រជាពលរដ្ឋ​ដែលបាន​ទទួលប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ និងទម្រង់ពាក្យ​ស្នើរសុំចាក់​វ៉ាក់​សាំងបង្ការជំងកូវីដ-១៩​ សូមបងប្អូនអញ្ជើញទៅទី​តាំងចាក់វ៉ាក់សាំង​នៅតាម​ទី​តាំង ដែលបានកំណត់ខាងលើដោយភ្ជាប់មកជាមួយនូវ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណមានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីបង្ហាញដល់​ក្រុម​ការ​ងារ​នៅ​ទី​តាំង​ចាក់​វ៉ាក់សាំង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម