សាខាកាកបាទក្រហមខេត្តព្រះសីហនុបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធ ប្បដិមា ព្រមទាំងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេន និងព្រះសង្ឃគង់នៅវត្តចំនួន៣

ព័ត៌មានសង្គមថ្ងៃពុធ ទី16 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:18 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម គម្រប់ ៨៥យាងចូល ៨៦ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​​វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាក បាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២១ខាងមុខនេះលោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញឹក សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ និងលោក គាំ សុខុម នាយកសាខា តំណាងឱ្យឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាខា អនុ សាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងមន្ត្រីមូលដ្ឋាន អញ្ជើញទៅបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធ ប្បដិមា ព្រមទាំងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេន និងព្រះសង្ឃគង់នៅវត្តចំនួន៣ ក្នុង ខេត្តព្រះសីហនុ។

លោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញឹក សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុនៅព្រឹកថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជ អំណរសាទរ ដោយ ក្តីសោមនស្សរីករាយនិងលំឱនកាយបួងសួងថ្វាយព្រះរាជសព្ទសាធុការពរបវរសួស្តី សិរី វឌ្ឍន មង្គលគ្រប់ប្រការ សូមសម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះ ប្រកប ដោយ ព្រះ រាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មាយុ យឺនយូរដល់រយព្រះវស្សា ដើម្បីសម្តេចព្រះមហាក្សត្រីគង់ប្រថាប់ជាម្លប់ ត្រ ជាក់ ត្រជំ ប្រទាន ប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោនដោយ ក្តី សុខដុមរមនា អស់ កាលដ៏យូរអង្វែងតរៀងទៅ។

សូមបញ្ជាក់ផងដែរថា ក្នុងការប្រគេនទេយ្យទាន ជាគ្រឿង ឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់នៅវត្ត ចំនួន ៣មាន៖

១.វត្តគិរីបឹងជុំ(ហៅវត្ត ភ្នំតូច)

២.វត្តពុទ្ធបណ្ឌលជាស៊ឹមមឹកបព្វតវនារាម(វត្តថ្មដាលើ)

៣.វត្តគន្ធគិរី(ហៅវត្តត្បាលជ្រោះ) ក្នុងមួយវត្តទទួលបានមាន៖

អង្ករ ៤បាវ ស្មើនិង២០០គីឡូ, មី ៥កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ  ៥យួរ, ត្រីខ ១កេស ស្មើ​និង​១០យួរ, សាច់ក្រក៥គីឡូ, ឆៃប៉ូវ ៥គីឡូ,បន្លែផ្លែល្ពៅ៣៥គីឡូ និងបច្ច័យ ១លាន​រៀល​ផង​ដែរ​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម