សប្បុរសជនប្រមាណ១០នាក់បន្ថែមទៀតបន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ​បរិភោគនិងថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី12 ខែមិថុនា ឆ្នាំ2021 ម៉ោង 9:21 នាទី ល្ងាច

 ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ព្រឹកថ្ងៃសៅរ៍ ៣កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១បានអញ្ជើញទទួលអំណោយពីសប្បុរជនដែល​បានឧបត្ថម្ភ​នៅ​គ្រឿងឧប​ភោគ​​បរិភោគនិងថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បី​សម្រាប់​ប្រើ ប្រាស់ ក្នុង វិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩​ក្នុង​ព្រឹត្តិការណ៍​(សហគមន៍ ២០កុម្ភៈ)ដែលកំពុងរីករាលដាលនៅក្នុងខេត្តព្រះសីហនុ។

ថ្លែងក្នុងឪកាសនោះឯកឧត្តម គួច ចំរើន បានមានប្រសាសន៏ថា ​អំណោយ​ទាំង​អស់​នេះ សាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ យកទៅចែកជូន​បន្ត​ជូនដល់ប្រជាពលរដ្ឋ​រង​គ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះ​មហន្ត​រាយផ្សេងៗ ហើយក្នុងការ​បរិ​ច្ចាក ថវិកាប្រគល់ជូនដល់សាខាកាក​បាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុក្នុងឱកាស​ខួប​លើក​​ទី​​១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨​ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ «ទាំងអស់គ្នាចូលរួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធ និងជំងឺកូវីដ-១៩ ព្រម​ទាំង​កសាង ភាពធន់របស់សង្គមជាតិ»។

អំណោយដែលសប្បុរសជនពីមនុស្សធម៌ បាននាំយកមកក្នុងថ្ងៃនេះនៅថវិកា និង គ្រឿង ឧបភោគបរិភោគប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែល បាន មកពី៖១.ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធាន អគ្គនា​យក​កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចំនួន ៣០.០០០​ដុល្លារ​អាមេរិក(បីម៉ឺនដុល្លារអាមេរិក)។២.ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដែលបាន​បរិ​ច្ចាគ​ថវិកាចំនួន ១៥.០០០.០០០ រៀល (ដប់​ប្រាំលានរៀល)។៣.លោក សន ស៊ីផល ប្រធាន​សា​ខាពន្ធដារ ខេត្តព្រះសីហនុ ដែល​បាន​បរិច្ចាគថវិកាចំនួន ១០.០០០.០០០ រៀល (ដប់លាន​រៀល)។៤.លោក ប៉ែត ចក់ អនុប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ដែលបាន​បរិច្ចាគ​ថវិកា​ចំនួន ១.០០០.០០០ រៀល (មួយលានរៀល)។៥.លោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះសីហនុ ដែលបានបរិច្ចាគថវិកាចំនួន ១.០០០.០០០ រៀល (មួយ​លានរៀល)។៦.មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះសីហនុ ដែលបានបរិច្ចាគថវិកា​ចំនួន ៥០០.០០០ រៀល (ប្រាំរយពាន់រៀល)។៧.លោកឧកញ៉ា សុខ ហេង និងលោកជំទាវ ដែល បាន បរិច្ចាគ ទឹកត្រី ៥០០យួរ និងទឹកស៊ីអ៊ីវ ៥០០យួរ។៨.លោក តី វិសាល និងមន្រ្តី អធិ ការ ដ្ឋាននគរបាល ក្រុងព្រះសីហនុ ដែលបានបរិច្ចាគថវិកាចំនួន ១.៥០០.០០០ រៀល (មួយ លាន ប្រាំរយពាន់រៀល)។៩.លោក ផែន សុខន និងលោកស្រី ម្ចាស់ផ្សារ កង កេង ឃុំរាម ស្រុក ព្រែ នប់ ដែលបានបរិច្ចាគថវិកាចំនួន ៨.០០០.០០០ រៀល (ប្រាំបីលានរៀល)​។១០.​លោក វ៉ាន់ សុខជា និងភរិយា ដែលបានបរិច្ចាគថវិកាចំនួន ១.០០០ ដុល្លារអាមេរិក (មួយពាន់ ដុល្លារ អា មេរិក)៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម