ប៉ូលីសស័ក្តិ២ ខេត្តកោះកុង បាញ់០៣គ្រាប់បញ្ចេញកំហឹង ព្រោះប្រពន្ឋ………..

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែមិថុនា ឆ្នាំ2021 ម៉ោង 3:35 នាទី ល្ងាច

ខេត្តព្រះសីហនុៈ ប៉ូលិសឋានន្តរស័ក អនុសេនីយ៏ទោខេត្តកោះ​កុងម្នាក់ ត្រូវបានអធិការដ្ឋាន​នគរបាលក្រុង​ព្រះសី​ហ​នុ ធ្វើការនាំខ្លួនមកកាន់អធិការដ្ឋានភ្លាមៗ បន្ទាប់ពីយុវជន ដែល​មាន​តួ​នាទីជា​ប៉ូលិស​រូប​នេះ បានដកកាំភ្លើងខ្លីបាញ់ចំនួន០៣គ្រាប់ ដើម្បីបញ្ចេញកំហឹង ក្រោយពី​ប្រពន្ឋ​បានមក​ដណ្តើម​កូនប្រុសតូច យកទៅវិញ បង្ករអោយមានការភ្ញាក់ផ្អើលដល់​ប្រជាពល​រដ្ឋ នាល្ងាចថ្ងៃ​ទី៣មិថុនាឆ្នាំ២០២១នៅចំនុច ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

          ជុំវិញការបាញ់បោះសេរីនៅទីសាធារណះនេះ លោក វរៈសេនីយ៏ឯក តី វិសាល អធិការ​នគរបាលក្រុងព្រះសីហនុ បានអោយដឹងថា ចំពោះករណីនេះពិតជាបានកើតឡើង​ពិតមែន​ដោយ​បង្ករឡើងដោយឈ្មោះ ឌួង សាងគង ភេទប្រុស  មានតួនាទីជាប៉ូលិសឋានន្តរស័ក អនុ​សេនីយ៏ទោ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។លោកបន្តថា ចំពោះករណីនេះ សមត្ថ​កិច្ច​កំពុងធ្វើការសាកសួរ នឹងធ្វើរបាយការណ៏ទៅកាន់ឯកឧត្តម ឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ​ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តន៏និតិវិធីទៅតាមផ្លូវច្បាប់។

          ដោយឡែកជុំវិញហេតុការនេះ បើយោងតាមឪពុករបស់យុវជនបង្ករ បានអោយដឹងថា ចំពោះមូលហេតុដែលនាំអោយកូនរបស់គាត់ បាញ់កាំភ្លើងនេះ ដោយសារខឹងប្រពន្ឋ មក​ដណ្តើម​​កូនតូច ដែលកន្លងមកទុកអោយគាត់ចឹញ្ចឹម ព្រោះពួកគេ(កូនប្រុសរបស់គាត់ និង កូនប្រសារស្រី)ជារឿយៗតែងតែឈ្លោះប្រកែកគ្នាជាញឹកញ៉ាប់។មុនកើតហេតុពួកគេបានគេបានឈ្លោះគ្នា ហើយបានចែកផ្លូវគ្នា ដោយទុកកូនតូចអោយគាត់ចឹញ្ចឹម ដោយកូនប្រុសរបស់​គាត់បានទៅធ្វើការនៅខេត្តកោះកុង ឯ កូនប្រសារស្រី បានទៅនៅផ្ទះខាងម្តាយរបស់​គេ។​រហូត​​ថ្ងៃទី​៣ខែមិថុនាពួកគេបានមកជួបគ្នានៅផ្ទះរបស់គាត់ ហើយជជែកគ្នា ក្រោយមកខាង​កូន​ប្រសាស្រី បានយកកូនចេញពីផ្ទះបាត់ ទើបធ្វើអោយកូនប្រុសគាត់ខឹងយ៉ាងខ្លាំង ក៏​បាន​ទាញកាំភ្លើងមកបាញ់ឡើងលើចំនួន០៣គ្រាប់ នឹងត្រូវបានកំលាំងសមត្ថកិច្ចនាំខ្លួន​យកទៅ​អធិ​ការដ្ឋានតែម្តង។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម