ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្ត​ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែមិថុនា ឆ្នាំ2021 ម៉ោង 2:14 នាទី ល្ងាច

ខេត្តព្រះសីហនុៈអំណោយមនុស្សធម៌ពីសប្បុរសជនដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់​ប្រើ​ប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ​ការណ៍សហគមន៍ ២០កុម្ភ:នាព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានធ្វើពីធីប្រគល់ និងទទួលដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ ។

អំណោយដែលបានប្រគល់ជូនមករដ្ឋបាលខេត្តព្រះសីហនុរួមមាន៖

១.ក្រុមហ៊ុន​ SHOU MING KE JI YUAN Co.Ltd ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លារអាមេរិក

២.ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក

៣.សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល អង្ករ ៥០០គីឡូក្រាមម៉ាស់១កេស ត្រីខ ១២យួរ ទឹកស៊ីអ៉ីវ ១០យួរ មី ១កេសធំ ទឹកបរិសុទ្ធ ៣០​កេ​ស

៤.លោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD ឧបត្ថម្ភម្ហូប​អាហារ​ចំនួន ៨០០ ប្រអប់ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ​ចំពោះក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd  ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី និងលោក XIAO HUI នាយក​ក្រុម​ហ៊ុន E-GETS TECHNOLOGY CO.,LTD ដែលបាននាំយកថវិកា សម្ភារៈ និងម្ហូបអាហារ មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅ ក្នុងក្រុងព្រះសីហនុ ការនាំយកអំណោយ​មកឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បី​រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាង​ទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បី​យក​មក​សម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩  ព្រោះជំងឺកូវីដ-១៩ កំពុង​តែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ។   

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជន​បន្ត​ជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ​-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម