សមត្ថកិច្ចបានបើកការបង្ក្រាបហាមឃាត់អ្នកលេងល្បែងស៊ីសងដល់មូលដ្ឋាន និងឆ្លៀតអប់រំណែនាំអ្នកលេងជិត ៥០នាក់នៅព្រំដែនស្រុកសំពៅលូន។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែមិថុនា ឆ្នាំ2021 ម៉ោង 1:37 នាទី ល្ងាច

 ខេត្តបាត់ដំបងៈលោកវរសេនីយ៍ ទោ  ទឹម  វិច្ឆ័យ  អធិការនគរ បាល ទើបទទួលតំណែងថ្មីក្នុ​ង​ស្រុក សំពៅលូនបានឲ្យដឹងថា÷ យុទ្ធនាការលើករណីបង្ក្រាបបណ្តើរ អប់រំ​បណ្តើ​រនេះ​ធ្វើ​ឡើងនៅថ្ងៃតែមួយនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្រ​ជុំវិញស្រុក​សំពៅលូន ខេត្ត​បាត់ដំបងដោយពួកគាត់ឆ្លៀតឱកាសប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង នៅក្នុង​មូល​ដ្ឋាន​ដោយមិនបានចូលរួមចំណែករក្សាគម្លាត ឬការពារនូវការរាលឆ្លងនូវជំងឺកូវីដ-១៩​ឡើយ។

ប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានឃាត់ខ្លួនអ្នកលេងនៅនឹងទីតាំងប្រព្រឹត្តរួចប្រើប្រាស់វិធានការអប់រំណែនាំឲ្យឈប់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជាអំពើផ្ទុយនឹងច្បាប់រដ្ឋ ក៏ដូចជាផ្ទុយនិងវិធានការទប់ស្កាត់នូវជំងឺកូវីដ-១៩របស់រាជរដ្ឋាបាលផងដែរ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម