កូនប្រុសអកតញ្ញូ ម្នាក់ត្រូវបានឪពុកបង្កើតប្ដឹងឲ្យសមត្ថកិច្ចជួយចាប់ខ្លួន ព្រោះតែ…….

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិថុនា ឆ្នាំ2021 ម៉ោង 9:56 នាទី ល្ងាច

ពោធិ៍សាត់ៈយុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំ៤៨ម៉ោង បន្ទាប់ពីត្រូវបានឪពុក​ម្តាយ​បង្កើត រត់មកប្តឹងសមត្ថកិច្ច អោយជួយអន្តរាគមន៏ ក្រោយពីយុវជនរូបនោះបានវាយកម្ទេច​សម្ភារៈក្នុងផ្ទះជាច្រើនលើកខណះពេលឪពុកម្តាយស្តីបន្ទោសរឿងអ្វីមួយ។

លោកអ៊ុនស៊ីអធិ​កា​រនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះ វ៉េ ឡេង អាយុ 20 ឆ្នាំចំណែកឪពុកឈ្មោះយន វន អាយុ 41 ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។ លោកថាការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងបន្ទាប់ពីឪពុកបានរត់មកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនយកមកអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តហិង្សាក្នុងគ្រួសារបែបនេះទៀតឡើយ។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង12 និង 30នាទីរសៀលថ្ងៃទី 3 ខែមករាឆ្នាំ 2021 នេះក្នុងភូមិស្វាយចំបក់ឃុំស្វាយលួងស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម