រដ្ឋបាលខេត្តបាត់ដំបងដាក់វិធានការរដ្ឋបាលបំរាមគោចរ ១៤ថ្ងៃក្នុងមូលដ្ឋានស្រុកកំរៀង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:44 នាទី ព្រឹក

ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការរដ្ឋបាលបំរាមគោចររយ:ពេល ១៤ថ្ងៃក្នុងស្រុកកំរៀងក្រោយមានអ្នកឆ្លងជំងឺកូវីដ-១៩ជិត ៧០ករណីក្នុងមួយថ្ងៃ។

នៅវេលាជិតកណ្តាលអាធ្រាតថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងថា÷ ក្រោយពីបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩នៅតាមស្រុក ក្រុង ពិសេសនៅក្នុងមូលដ្ឋានស្រុកកំរៀងសរុបចំនួន ៦៩នាក់ ក្នុងមួយថ្ងៃ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ននូវបំរាមគោចរ និងរឹតត្បិតមូលដ្ឋានអាជីវកម្មលក់អាហារនេះមានរយ:ពេល ១៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ជាកំហិតក្នុងគោលបំណងទប់ស្កាត់ការរាលឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ឋិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បំរាមគោចរខាងលើចាប់ផ្តើមអនុវត្តចាប់ពី ១០និង០០នាទីយប់ រហូតដល់ម៉ោង ៥និង០០នាទីព្រឹក ហើយចំពោះការធ្វើដំណើរនូវគ្រប់មធ្យោបាយដែលបានចេញចូល លើកលេងតែរថយន្តដឹកទំនិញដែលចេញ ចូលនៅចំណុចច្រកទ្វាព្រំដែនអន្តរជាតិដូងតែប៉ុណ្ណោះ។

ការដាក់នូវបំរាមគោចរនេះដែរក៏ត្រូវបានអនុវត្តមិនអនុញ្ញាតិឲ្យមូលដ្ឋានអាជីវកម្មលក់អាហាររួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន រោងកាហ្វេ ហាងលក់ភេជ្ជ: ក៏ដូចជាទីតាំងលក់អាហារតាមដងផ្លូវដែលទទួលអតិថិជន ប៉ុន្តែអាចលក់ជាលក្ខណ:វេចខ្ជប់បាន។

ក្នុងករណីមានម្ចាស់អាជីវកម្មណាមួយមិនព្រមអនុវត្តតាមសេចក្តីសម្រេចនេះនិងត្រូវប្រឈមដកហូតលិខិតអនុញ្ញាតិបើកអាជីវកម្ម ឬបិទការធ្វើអាជីវកម្មតែម្តង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម