ល្បិចត្រីងៀតឆ្លៀតពង ត្រូវបានបែកធ្លាយ នេះដោយសារតែ..........

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី01 ខែមិថុនា ឆ្នាំ2021 ម៉ោង 11:42 នាទី ព្រឹក

 ខេត្តកំពង់ស្ពឺៈប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹង ក្បែរ​ស្ពាន​គុណ​គ្រូបាន​ឱ្យ​ដឹងថាមានក្រុមឈ្មួញកាប់កាយយកខ្សាច់ស្ទឹងលក់ យ៉ាង​សប្បាយ​ចិត្ត គ្មាន​ការ​រំខានពីជំ​នាញ​ពាក់ពន្ធ័ ខេត្តកំពង់ស្ពឺ ទីតាំង​ខាង​លើ ស្ថិតនៅខាងលិច​ស្ពាន​គុណ​គ្រូ ភូមិ​ព្នៅ ឃុំត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ដោយយកឡេះថា ស្តាស្ទឹង។

          ប្រភពជាច្រើន ដែលខ្សឹបប្រាប់អង្គភាពSNTVថា នៅតំបន់នេះទាំងក្នុងស្ទឹង នឹងលើ​គោក កំពុងត្រូវបានមន្ត្រីពាក់ព័ន្ឋមួយចំនួនបាននឹងកំពុងហែកចែកផលប្រយោជន៏គ្នា ដោយ​អ្នក​ខ្លះវាទយកដីមាត់ស្ទឹងធ្វើជាកម្មសិទ្ឋ ឯអ្នកខ្លះទៀតវាទយកដីក្នុងទឹក បើទោះបីដឹងថា វា​ជា​ប្រភពបង្កគ្រោះមហន្តរាយដល់គ្រឹះស្ពានយ៉ាងណាក៏ដោយ។ តាមរយះទង្វើទាំងនេះ មាន​ន័យ​ថា ពួកគេទាំងនោះកំពុងបានយកជំនាញ តួនាទីរបស់ខ្លួនទោះប្រើប្រាស់ខុសច្បាប់ ជា​ពិសេស​​​ពួក​គេកំពុង លេងល្បែងបួនសន្លឹកជាមួយឯកឧត្តម អភិបាលខេត្ត ដោយបានធ្វើ​របាយ​​​ការណ៏​ភូតកុហក ដោយសំអាងហេតុផលនេះ ហេតុផលនោះ ជាក់ស្តែងដូច​ករណី​ស្តា​ស្ទឹង​នេះជា​ដើម ស្តាតាំងពីខែប្រាំង រហូតដល់ខែវស្សា រហូតដីក្លាយជាខ្សាច់ ដឹកចេញ​ធ្វើ​អា​ជីវកម្ម ដូចហែ កឋិន។មិនដឹងថា អស់លោក ស្តាបឹងដល់ខែណាទើបចប់នោះទេ សំអាង​តែ​លិខិតអនុញ្ញាត្តិ​របស់​​ឯកឧត្តម អភិបាលខេត្តមួយសន្លឹក អាជីវកម្មបានម៉ាសេរី ។

ចំពោះបញ្ហានេះលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ លោក​បាន​​ប្រាប់​អ្នក​សារព័ត៌​មានឱ្យដឹងថាលោក អនុញ្ញាតិឱ្យស្តារ អាចម៍ដីចេញពីស្ទឹងទេ តែមិន​អនុ​ញ្ញាតិ​​ឱ្យកាប់កាយយកខ្សាច់លក់ឡើយ លោកប្រធានមន្ទីរថានឹងចុះទៅពិនិត្យមើល ។ ពលរដ្ឋ ស្នើសុំដល់ អាជ្ញាធរជំនាញពាក់ពន្ធ័ ខេត្តកំពង់ស្ពឺ មេត្តាចុះពិនិត្យនឹងមានវិធានការផង ។ ដោយ សម្លេងរាស្ត្រ កំពង់ស្ពឺ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម