ប្រជាពលរដ្ឋនៅចំណុចភ្នំខៀងជាង៣០គ្រួសានាំគ្នារកការអន្តរាគមន៍ពីអាជ្ញាធររឿងដីធ្លី ដែលពួកគាត់កាប់រើរានកាលពីឆ្នាំ២០១២.!  

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី30 ខែឩសភា ឆ្នាំ2021 ម៉ោង 4:34 នាទី ល្ងាច

ស្ទឹងត្រែង៖ ក្នុងសកម្មភាពស្វែងរក អន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១លោកស្រីស៊ិន សុភ័គ្រ នៅភូមិរាជានុកូល ក្រុងសង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែងបានឱ្យដឹងថា៖ ប្រជាពលរដ្ឋ ចំនួន៣៧គ្រួសារ ចង់បាន ដី សម្រាប់ដាំដំណាំ  ស្ថិតនៅក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសានតែដីអាជ្ញាធរថាជាក្រុមហ៊ុន ទុកអភិវឌ្ឍន៏ដាំដំណាំកៅស៊ូ

លោកស្រីបញ្ចាក់ថា ពួកគាត់បាននាំគ្នា ធ្វើពាក្យសុំប្រធានព្រឹទ្ធសភា រដ្ឋសភា និងក្រសួងដែនដី និងអាជ្ញាធរខេត្តស្ទឹងត្រែងហើយ តែមិនបានដោះស្រាយឱ្យទេតាំងពី ឆ្នាំ២០២០មក។

តំណាងឱ្យ ប្រជាពលរដ្ឋទាំង៣៧គ្រួសារសូម សំណូមពរឱ្យអាជ្ញាធរខេត្តដោះស្រាយដីនេះឱ្យប្រជាពលរដ្ឋផង ព្រោះពួកគាត់គ្មានដីសម្រាប់ធ្វើស្រែចំការទេ។

ជាមួយគ្នានេះបងប្អូនជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិភ្នំខៀវ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ ថា៖រឿងរ៉ាវដីធ្លីនេះមានអាជ្ញាធរចុះមកដោះស្រាយម្តងហើយ  តែមិនទទួលបានទេ ជិតមួយឆ្នាំមកហើយ  ទោះបីមានលិខិតពីថ្នាក់លើក៍ដោយព្រោះខាងក្រុមហ៊ុនកៅស៊ូថាជាដីរបស់គេ។

ប្រជាពលរដ្ឋថា កន្លងមកត្រូវអាជ្ញាធរនិងសមត្ថកិច្ចចាប់ខ្លួនបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់ម្តងហើយអំពីរឿងដីនេះនៅឆ្នាំ២០១២ រួចយកទៅបាន៣ខែ បានចេញមកវិញក្នុងន៉មានស្ត្រីពិការជើងម្នាក់ផង។

បើតាមប្រភពពីអាជ្ញាធរថា៖ ដីនេះជាដីរបស់ក្រុមហ៊ុន ចំការកៅស៊ូ មានសិទ្ធវិនិយោគ ពីរាជរដ្ឋភិបាលត្រឹមត្រូវ ក្នងការដាំដំណាំកៅស៊ូ ហើយការទាមទារយកដីនេះមិន បានទេ។             

សូមបញ្ចាក់ថា៖ ដីទំហ៊ំ .៥០០ម៉ែត្រគុណនិង៣៥០ម៉ែត្រនេះត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់-និងសម្តេចប្រធានរដ្ឋសភា -ព្រឹទ្ធសភា ធ្វើលិខិតមកលោកអភិបាលខេត្តស្ទឹងត្រែង ឱ្យផ្នែកជំនាញចុះទៅដោះស្រាយ ជូនប្រជាពលរដ្ឋផងដែរតែមិនទទួលបានលទ្ធផលឡើយ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម