មេខ្យល់ម្នាក់និងត្រូវបញ្ជូនទៅតុលាការ ខណៈពលករខ្មែរជិត ១០នាក់ត្រូវបានអប់រំអោយត្រឡប់ទៅលំនៅឋានវិញ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី22 ខែឩសភា ឆ្នាំ2021 ម៉ោង 3:38 នាទី ល្ងាច


ខេត្តបាត់ដំបង! ពលករខ្មែរប្រុសស្រីជិត ១០នាក់ រួមជាមួយមេខ្យល់ម្នាក់ផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ឃាត់ខ្លួន គណៈពេលដែលពួកគេកំពុងលួចបម្រុងឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង១០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន០៩នាក់ ក្នុងនោះស្រី០៤នាក់ និងក្មេងស្រី០១នាក់ រួមជាមួយអ្នកនាំផ្លូវម្នាក់ជា(មេខ្យល់)ឈ្មោះ ថាង ភៀច ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ៤៤៩ ក្រុមទី១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពេលឃាត់ខ្លួនយកមកសាកសួរ ពលករខ្មែរប្រុសស្រីចំនួន០៨នាក់ត្រូវបានសមត្ថកិច្ចយើងស្នើសុំយោបល់ទៅ គណៈបញ្ជាការឯកភាពស្រុកនិងបានណែនាំអបរំធ្វើកំណត់ហេតុរួចអោយពួកគាត់វិលត្រឡប់ទៅលំនៅឋានវិញ ព្រោះពួកគាត់នូវមិនទាន់បានឆ្លងចូលទៅក្នុងទឹកដីថៃនៅឡើយទេ ដោយឡែកចំពោះមេខ្យល់វិញត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម