នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បង្ក្រាបរថយន្តសាំងយ៉ុងចំនួន ៤ គ្រឿង ដឹកធ្យូងទៅប្រទេសវៀតណាម

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី18 ខែឩសភា ឆ្នាំ2021 ម៉ោង 3:58 នាទី ល្ងាច

ខេត្តត្បូងឃ្មុំ: កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បានបើកប្រតិបត្តិការបង្ក្រាបរថយន្តសាំងយ៉ុងកែឆ្នៃ គ្មានស្លាកលេខចំនួន ៤ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើ(ធ្យូង) លោតឆ័ត្របំរ៉ុងទៅលក់នៅប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាតនោះទេ ហើយបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ។ ការឃាត់ចាប់រថយន្តដឹកធ្យូងខាងលើនេះ សមត្តកិច្ចធ្វើឡើង នៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅចំណុចភូមិត្រពាំងផ្លុង ២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

  ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងឃាត់រួច បានប្រគល់វត្ថុតាងខាងលើទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើមេមត់  ដើម្បីចាត់ការតាមនិតិវិធីនៅពេលក្រោយ ។

  សូមបញ្ជាក់ថា ម្ចាស់រថយន្តសាំយ៉ុងទាំង៤គ្រឿងបានរត់គេចខ្លួនមុនកម្លាំងទៅដល់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម