រន្ទះបាញ់ស្លាប់បុរស០២នាក់នៅទីតាំងពីរផ្សេងគ្នានៅពេលមេឃកំពុងភ្លៀង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 7:52 នាទី ល្ងាច

ខេត្តបាត់ដំបង=យ៉ាងហោចណាស់បុរសចំនួន០២នាក់បានស្លាប់យ៉ាងអាណោចអាធម្មដោយគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់នៅក្នុងទីតាំងភូមិសាស្ត្រពីរផ្សេងគ្នា ដែលម្នាក់កំពុងស្ទួចត្រី និងម្នាក់ទៀតកំពុងទប់ភ្លឺសែ្រក្រោមមេឃកំពុងភ្លៀង។

  សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីគ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងចំនួន០២លើកទៅលើទីតាំងនិងភូមិសាស្ត្រពីរផ្សេងគ្នាកាលពីចុងសប្តាហ៍កន្លងមកនេះ ដែលករណីទី០១ កើតឡើងនៅត្រង់ចំណុចមាត់ស្ទឹងបាសាក់ ស្ថិតក្នុងក្រុមទី០៤ ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី បណ្តាលអោយស្លាប់បុរសម្នាក់ឈ្មោះ ចយ ចន្ទរិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខណៈដែលជនរងគ្រោះកំពុងស្ទូចត្រីក្នុងស្ទឹង នៅពេលមេឃកំពុងធ្លាក់ភ្លៀង។

 ករណីទី០២កើតឡើងនៅចំណុចភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលអោយស្លាប់បុរសម្នាក់ឈ្មោះ មឿង ចន្ឋា ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះកំពុងទប់ទឹកភ្លឺស្រែ នៅពេលមេឃកំពុងធ្លាក់ភ្លៀងដូចគ្នា។  ករណីខាងលើនេះដែរសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុរួចពិនិត្យសាកសពបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ហើយប្រគល់សាសពទៅឲ្យសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម