ក្រុមអ្នកសារព័ត៏មានសាខាខេត្តព្រះសីហនុ សាកសួរសុខទុក្ខ បណ្ឌិត ចាន់ សំអាន ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យឯកទេសមង្គល

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែឩសភា ឆ្នាំ2021 ម៉ោង 3:27 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ថ្លែងក្នុងឪកាសជួបសំណេះសំណាល និង សាកសួរសុខទុក្ខ ដល់បណ្ឌិត ចាន់ សំអាន អតីតៈសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ UME សាខាខេត្តព្រះសីហនុ និង សាក​ល​វិទ្យា​ល័យព្រះសីហនុរាជ លោក ឈុន សារុំនិងក្រុមអ្នកសារព័ត៏មាន​សាខា​ខេត្ត​ព្រះ​សីហនុ​បានសម្តែងនូវការក្តុកក្តួលរញ្ជួលចិត្ត នៅពេលបានឃើញស្ថានភាពជំងឺលោក បណ្ឌិត​ធ្ងន់ធ្ងរ ដែលមិននឹកស្មានដល់ បើទោះបីជាពេលនេះបានធួស្បើយប្រមាណ៦០% ​យ៉ាងណាក្តី។

          លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្ម និងក្រុមអ្នកសារ​ព័ត៏​មាន​សាខា​ខេត្តព្រះសីហនុ បានជូនពរលោក បណ្ឌិតអោយឆាប់ជាសះស្បើយពីជំងឺនេះ(ជំងឺបូសអន្ទុង) ដែល​ជំងឺនេះស្ទើនឹងឆក់យកជីវិត លោក បណ្ឌិតទៅហើយ ។ការធូរស្បើយនេះគឺដោយសារ តែ​មាន​ជួយជ្រោមជ្រែង ជួយសង្គ្រោះបន្ទាន់ពីលោកវេជ្ជបណ្ឌិត អេង ចំរើន ឯកទេសជម្ងឺបេះដូង និងសរសៃឈាម និងក្រុមវ:កាត់ និងជាស្ថាបនិក និងនាយកគ្លីនិក ឯកមង្គល ខេត្តព្រះសីហនុ ក៏​ដូច​ជា​ស្បុរស​ជនជាច្រើន ទាំងក្នុងនឹងក្រៅប្រទេស។លោក ឈុន សារុំ ក៏សូមបូងសួង​សូម​អោយ​វត្ថុស័កសិទ្ឋតាមថែរក្សាលោកបណ្ឌឹតអោយជៀសផុតអំពីគ្រោះចង្រៃនេះព្រោះលោកបណ្ឌិត ជា​បញ្ញាវ័ន្តនិង​ជាធនធានមនុស្សដ៏សំខាន់មួយរូបក្នុងចំណោម បញ្ញាវ័ន្តរបស់កូន​ខ្មែរជា​ច្រើន​ទៀត​។

ឆ្លើយតបក្នុងឪកាសនោះ លោកបណ្ឌិត ចាន់ សំអាន បានលើកដៃសំពះ ថ្លែង​អំណរ​គុណ​​ដល់លោក ឈុន សារុំ ប្រធានសម្ព័ន្ឋអ្នកសារព័ត៏មាន​សាខា​ខេត្ត​ព្រះ​សីហនុ​ដែល​បាន​ជួយ​ឧបត្ថ​ម្ភ​នូវថវិកាមួយចំនួន សម្រាប់បន្ឋូរក្នុងការ​ចំណាយទៅលើថ្លៃព្យា​បាលជំងឺ​របស់​លោក ដែល​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នាខេត្តព្រះសីហនុបើទោះបីតិចក្តី​ច្រើន​ក្តី​។

 លោកបណ្ឌិត ចាន់ សំអាន បញ្ជាក់ថា ចំពោះសុខភាព របស់លោក ពេលនេះ បាន​ធូរ​ស្បើយ​ប្រមាណ ៦០ភាគរយរួចហើយ។ ជាពិសេសសូមថ្លែងអំណរគុណ លោកវេជ្ជបណ្ឌិត អេង ចំរើន ឯកទេស​ជម្ងឺបេះដូង និងសរសៃឈាម និងក្រុមវ:កាត់ និងជាស្ថាបនិក និងនាយកគ្លីនិក ឯកមង្គល ដែលមានទីតាំងនៅភូមិ៣ សង្កាត់១ ក្រុងខេត្ត ព្រះសីហនុ ដែលបានយកចិត្ត​ទុក​ដាក់​ព្យាបាលរូបខ្ញុំបាទ អោយចាកផុតពីគ្រោះបាត់បង់ជីវិតក្នុងសម័យកាលរោគរាតត្បាតកូវីដ១៩។ សូមលោកវិជ្ជបណ្ឌិត អេង ចំរើន ជាប្រធានក្រុមយុវជនក្រុម៨ ខេត្តព្រះសីហនុ ទទួលនូវ​ការ​ដឹង​គុណពីខ្ញុំ សាស្រ្តាចារ្យ ចាន់ សំអាន និងជាទីប្រឹក្សានៃសម្ព័ន្ធ​អ្នកសារព័ត៌​មានខេត្ត​ព្រះ​សី​ហ​នុ ដោយគោរពរាប់អាន ដ៏ខ្ពង់ខ្ពស់បំផុត។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម