ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ណែនាំកម្មករឱ្យអនុវត្ត ការងារនៅក្នុងក្រុមហ៊ុនដើម្បបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី13 ខែឩសភា ឆ្នាំ2021 ម៉ោង 9:59 នាទី ល្ងាច

​ខេត្តស្ទឹងត្រែងៈឯកឧត្តមអភិបាលខេត្ត ស្ទឹងត្រែងបានណែ នាំ ដល់កម្មករដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនក្រេនស៊ី ត្រូវប្រឹងប្រែងបំពេញ ការងាររបស់ខ្លួន ឱ្យមានស្ថេរភាពក្នុងពេលដែលក្រុមហ៊ុនកំពុងរៀបចំប្រមូលផលស្វាយ ទៅកាន់ទីផ្សារក្រៅប្រទេស។


ក្នុងឱកាសប្រារព្វខួបអនុស្សវរិយ៏លើកទី១៣៥ ទិវាពលកម្មអន្តរជាតិនៅក្នុងក្រុមហ៊ុនក្រែនស៊ីស្ទឹងត្រែង ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ ស្រុកបុរូអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៣ឧសភាឆ្នាំ២០២១នេះឯកឧត្តមម៉ុមសារឿនអភិបាលខេត្តមានប្រសាសន៏ថា៖ ជាមួយគ្នាម្ចាស់ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ជាមួយកម្មករ ជាពិសេសត្រូវអនុវត្ត (បីកុំបីការពារ)ដើម្បីបង្ការជម្ងឺឆ្លងកូវីដ១៩ ទោះបីបច្ចុប្បន្ននៅខេត្តស្ទឹងត្រែងយើងគ្មានជម្ងឺឆ្លងកូវីដ១៩នេះក៍ដោយ។
លោកបន្តថា៖កម្មករជាកម្លាំងជម្រុញឱ្យមានកំណើនផ្នែកការងារ ហើយក៏ជាកម្លាំងទ្រទ្រង់ក្រុមហ៊ុនទាំងមួលធ្វើឱ្យក្រុមហ៊ុនរីកចំរើន ទៅមុខបានល្អ ចំណែកសេដ្ឋកិច្ចជាតិយើងក៍កើនឡើងដែរតាមរយៈការនាំផលិតផលក្នុងស្រុក ចេញទៅកាន់ទីផ្សារក្រៅប្រទេស។

លោក ប៊ូភិរុន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានកត់សម្គាល់ថា៖នៅក្រុមហ៊ុននេះ បានបង្កើនការយកចិត្តទុកដាក់ចំពោះជីវភាពកម្មករជាពិសេសក្នុងពេលបំពេញការងារនេះ បានអនុវត្តតាមវិធានសុខាភិបាលដូចជាពាក់ម៉ាស់ជាដើម។
លោកបន្តថា៖នៅឆ្នាំ២០២១នេះ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមកប្ររព្វទិវាខួបអនុស្សវរិយ៏លើកទី១៣៥ ទិវាពលកម្មអន្តរជាតិនៅក្នុងក្រុមហ៊ុនព្រោះតែចង់លើកស្ទួយកម្មករខ្មែរយើងឱ្យប្រឹងប្រែងនាំគ្នាធ្វើការងារក្នុងស្រុក។
លោកបន្តថា ៖នៅខេត្តស្ទឹងត្រែងមានគ្រឹះស្ថានសេវានានាចំនួន១៤៥សហគ្រាសនិងមានកម្មករនិយោជិក សរុប៣.៧៧៤នាក់ ក្នុងនោះមានកម្មករជាស្ត្រី១.៣៤៥នាក់កំពុងបំពេញការងារនិងទទួលបានប្រាក់ឧបត្ថម្ភពីម្ចាស់ក្រុមហ៊ុនយ៉ាងសមស្រប។
លោកអនចន្ថា កម្មករបំរើការងារនៅក្រុមហ៊ុនក្រែនស៊ីបានអះអាងថា៖បច្ចុប្បន្ននេះកម្មករទទួលបានការយកចិត្តទុកដាក់ពីម្ខាស់ក្រុមហ៊ុន ព្រោះគាត់បានចាត់ទុកថាកម្មករទាំងអស់ជាកម្លាំងស្នូលធ្វើឱ្យកិច្ចការងាររីកចំរើនទៅតាមការគ្រោងទុក។
សូមបញ្ចាក់ថា៖កម្មករដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនក្រែនស៊ីនេះមានចំនួនជាង៥០០នាក់ទទួលបានប្រាក់ឧបត្ថម្ភចាប់ពី៧៥ម៉ឺនទៅ១លាន៣០ម៉ឺនរៀលតាមការងារបច្ចេកទេសរៀងៗខ្លួនងាយស្រួលជាងការធ្វើចំណាកស្រុកទៅក្រៅប្រទេស។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម