ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពស្តារប្រឡាយមេមួយខ្សែស្ថិតនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែឩសភា ឆ្នាំ2021 ម៉ោង 10:05 នាទី ល្ងាច




ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារតែងតែទទួលរងនូវ ជំនន់ទឹកភ្លៀងនៅរដូវវស្សាស្ថិតនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទីតាំងនេះ នាពេលបច្ចុប្បន្នមានការអភិវឌ្ឍការសាងសង់សំណង់លំនៅដ្ឋានជាច្រើន ហើយបានចាក់លុបប្រព័ន្ធ អូរប្រឡាយមួយចំនួនបង្កឲ្យមានការជន់លិច ហើយ នៅព្រឹកថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះពិនិត្យស្ដាយ ប្រព័ន្ធប្រឡាយមេ ៤៦០០ ម៉ែត្រសម្រាប់ ការរំដោះទឹកភ្លៀងបានទាន់ពេលវេលា នៅរដូវវស្សា។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រឡាយរំដោះទឹកមួយខ្សែនេះមានប្រវែង ៤.៦០០ម៉ែត្រ ទទឹង ២០ម៉ែត្រ ជម្រៅ ២ម៉ែត្រ គម្រោងស្ដាររយ:ពេល ៣ខែ ចំណាយថវិកា ៣០០លានរៀល ជាថវិការរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
នៅក្នុងការចុះពិនិត្យស្ថានភាពការស្ដារប្រព័ន្ធប្រឡាយមេ នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើការស្តារប្រឡាយរំដោះទឹកជំនន់ទឹកភ្លៀងនូវរដូវវស្សាមួយខ្សែនេះឱ្យបានលឿន ព្រោះរដូវភ្លៀងបានឈានចូលមកដល់។ ហើយប្រឡាយមេមួយខ្សែ ដែលមានជាង ៤ពាន់ ម៉ែត្រនេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការរំដោះទឹកភ្លៀង ដែលតែងតែបង្កការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋក្នុងបរិវេណនេះបានជាក់ជាមិនខានព្រោះកន្លងមកទីតាំងនេះមិនមានប្រព័ន្ធប្រឡាយត្រឹមត្រូវនិងមួយចំនួនត្រូវបានចាក់លប់ បង្កឲ្យចរន្តទឹកហូរមិនទាន់បណ្តាលឱ្យមានការ ជន់លិចលំនៅដ្ឋានខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅរដូវវស្សានាឆ្នាំកន្លងមក។
ក្នុងនោះឯកឧត្តមអភិបាលខេត្តបានឱ្យមន្ទីរធនធាទឹកនិងអាជ្ញាធរស្រុក នៅអមសងខាងប្រឡាយរៀបចំធ្វើជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីប្រជុំជនបានងាយស្រួល ទន្ទឹមនោះសូមបងប្អូនប្រជាពលរដ្ឋចូលរួមកសហការជាមួយក្រុមការងារ ដើម្បីការស្តារប្រឡាយមួយខ្សែនេះប្រព្រឹត្តទៅបានលឿនបំរើឱ្យផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា នៅក្នុងមូលដ្ឋាននៃឃុំ បឹងតាព្រហ្ម ស្រុកព្រៃនប់កាត់បន្ថយបានការជន់លិចនៅរដូវវស្សាឆ្នាំនេះផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម